ថៃចាប់ខ្លួនជនជាតិវៀតណាម ២នាក់ ក្រោយរកឃើញសាច់ និងឆ្អឹងខ្លាក្នុងកាតាប

  • 2018-10-15 06:48:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរ​ថៃ បាន​ចាប់​ខ្លួន​ជនជាតិ​វៀតណាម​ពីរ​នាក់​ក្រោយ​ព្យាយាម​យក​ឆ្អឹង និង​សាច់​ខ្លា​ឆ្លង​ដែន​​ខុស​ច្បាប់​ចូល​ក្នុង​ប្រទេស​វៀតណាម​តាម​រយៈ​ឡាន​ក្រុង។

យោង​តាម​មន្ត្រី​ឲ្យ​ដឹង​ថា ជនជាតិ​វៀតណាម​ទាំង​ពីរ​នាក់​បាន​ទិញ​សាច់​ខ្លា​ក្នុង​តម្លៃ ៩០០​ដុល្លារ​ក្នុង​ខេត្ត Tak ជិត​ព្រំ​ប្រទល់​មីយ៉ាន់ម៉ា ហើយ​មាន​បំណង​នាំ​ចូល​ទៅ​លក់​ក្នុង​ប្រទេស​របស់​ខ្លួន។ ប៉ុន្តែ​ប៉ូលិស បាន​ឃើញ​កាតាប​ដ៏​ធំ​របស់​ពួកគេ​រួច​ធ្វើ​ការ​ឆែក​ឆេរ​រក​ឃើញ​ឆ្អឹង និង​សាច់​ខ្លា ហើយ​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ពុធ​ក្នុង​ខេត្ត Phitanulok តែ​ម្ដង។ ជន​ល្មើស​ទាំង​ពីរ ត្រូវ​បាន​គេ​ស្គាល់​ថា​ម្នាក់​ឈ្មោះ Le Binh អាយុ ៤០​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ Nguyeng Van Tung អាយុ​២៩​ឆ្នាំ។ ពួកគេ​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​រក្សា​ទុក​ប្រភេទ​សត្វ​អភិរក្ស ហើយ​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធធនាគារ​រហូតដល់ ៤​ឆ្នាំ ឬ​ពិន័យ​ជា​ប្រាក់ ៤​ម៉ឺនបាត (ជាង ១២០០ ដុល្លារ)។

គួរ​ឲ្យ​ដឹង​ថា ក្នុង​ប្រទេស​វៀត​ណាម ឆ្អឹង​សត្វ​ខ្លា​ត្រូវ​បាន​គេ​ពេញ​និយម​បំផុត​សម្រាប់​រម្ងាស់​ធ្វើ​ថ្នាំ​បុរាណ ហើយ​សម្រាប់​ធ្មេញ, ក្រចក និង​ស្បែក ត្រូវ​បាន​គេ​យក​ទៅ​ច្នៃ​ជា​គ្រឿង​លំអ និង​គ្រឿង​អលង្ការ​ជា​ដើម៕

ចុចអាន ៖

ប្រភព៖ Bangkokpost   ប្រែសម្រួល ៖ រ័ត្ន