រថយន្តតាក់ស៊ីបើកដោយខ្លួនឯង នឹងមានជាផ្លូវការនៅ Dubai ៣ខែទៀត
- 2018-10-15 06:59:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រថយន្តតាក់ស៊ីបើកដោយខ្លួនឯង នឹងមានជាផ្លូវការនៅ Dubai ៣ខែទៀត
ចន្លោះមិនឃើញ
ក្នុងពិព័រណ៍ពាណិជ្ជកម្មអេឡិចត្រូនិកប្រចាំឆ្នាំ Gitex ថ្មីៗនេះ ទីក្រុងឌូបៃ បានបង្ហាញរថយន្តតាក់ស៊ីបើកដោយខ្លួនឯង ហើយសេវានេះនឹងដំណើរការជាផ្លូវការ នៅរយៈពេល៣ខែក្រោយ ក្នុងផ្នែកមួយចំនួនក្នុងទីក្រុង។ នេះបើផ្អែកតាមមន្ត្រីដឹកជញ្ជូនទីក្រុងនេះ។
មន្ត្រីដឹកជញ្ជូនបានឱ្យដឹងទៀតថា រថយន្តបើកដោយខ្លួនឯងនេះ អាចផ្ទុកបានអ្នកដំណើរ ៤នាក់ បើកបរក្នុងល្បឿន ៣០គីឡូម៉ែត្រក្នុង១ម៉ោង។
រថយន្តតាក់ស៊ីស្វ័យប្រវត្តិនេះ ម៉ាក Mercedes-Benz មានការមេរ៉ា សេនស័រ ប្រព័ន្ធ LiDAR និងមានប្រព័ន្ធសុវត្ថិភាពច្រើនទៀត៕