Khabib បាន​កាដូ Mercedes ១​គ្រឿង ក្រោយ​ឈ្នះ McGregor

  • 2018-10-15 07:53:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រយុទ្ធ​ក្នុង​ទ្រុង​រុស្សី Khabib Nurmagomedov ​ទទួល​​បាន​រថយន្ត​​ទំនើប Mercedes មួយ​គ្រឿង​ពី​មេដឹកនាំ Chechnya លោក Ramzan Kadyrov ​ទុក​ជា​កាដូ​លើក​ទឹក​ចិត្ត ក្រោយ​យក​ឈ្នះ​ជើង​ខ្លាំង  Conor McGregor។

Chechnya ជា​រដ្ឋ​មួយ​ស្ថិត​ក្នុង​ប្រទេស​រុស្សី ហើយ​តំបន់​នេះ​ឯង​បាន​ទទួល​ក្រុម​ជម្រើស​ជាតិ​អេហ្ស៊ីប​​​ឲ្យ​ហ្វឹកហាត់​អំឡុង​ពេល​ប្រកួត World Cup ២០១៨។ Khabib បាន​រក្សា​ខ្សែ​ក្រវាត់​ UFCប្រភេទ​ទម្ងន់ Lightweight ក្រោយ​បញ្ចប់​ McGregor ត្រឹម​ទឹក​៤ រក្សា​កំណត់​ត្រា​មិន​ដែល​ចាញ់ ២៧-០។

វិល​មក​មាតុភូមិ​វិញ Khabib ដែល​ទទួល​បាន​តម្លៃ​ខ្លួន​២​លាន​ដុល្លារ​ពី​ការ​ប្រកួត​ខាង​លើ ត្រូវ​បាន​លើក Ramzan Kadyrov ផ្ដល់​រថយន្ត Mercedes ​ថ្មី​សន្លាង​មួយ​គ្រឿង​។ បាន​កាដូ​នេះ​ភ្លាម Khabib ​បាន​ធ្វើ​ការ​អរគុណ​ទៅ​កាន់​​ម្ចាស់​កាដូ​ដែល​បាន​ផ្ដល់​តម្លៃ​មក​ឲ្យ​គេ៕ ​

លោក Ramzan Kadyrov (ស្ដាំ)

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ