ខ្លាំងមែន! ឈុតតំណាងជាតិ Miss Grand Cambodia ទទួលបានពិន្ទុខ្ពស់ជាងគេបំផុត

  • 2018-10-16 01:38:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈុត​តំណាង​ជាតិ Miss Grand Cambodia កញ្ញា ឌី លីកា ដែលមានឈ្មោះថា “ទេពី​ស្រី​សួគ៌​បវរ​​ឦសាន​បុរៈ" ទទួល​ពិន្ទុ​ខ្ពស់​ជាង​គេ​បំផុត​ពី​ការ Like & Share ក្នុង​ព្រឹត្តិការណ៍​ប្រកួត​សម្រស់ Miss Grand International 2018។

លំដាប់​ពិន្ទុ​បន្ទាប់​បាន​ទៅលើឈុត​តំណាង​ជាតិ របស់ Miss Grand ប្រទេស​វៀតណាម ហៃទី ឥណ្ឌូនេស៊ី ម៉ិចសិចកូ ប៉ារ៉ាហ្គាយ ប៉េរ៉ូ ហ្វីលីពីន ឥណ្ឌា និងមីយ៉ាន់ម៉ា។

វៀតណាម
ហៃទី
ឥណ្ឌូនេស៊ី
ម៉ិចសិចកូ
ប៉ារ៉ាហ្គាយ
ប៉េរ៉ូ
ហ្វីលីពីន
ឥណ្ឌា
មីយ៉ាន់ម៉ា

ចំណែក​ឯឈុត​តំណាង​ជាតិ​១០​ប្រទេស​ផ្សេង ដែល​ជ្រើស​រើស​ដោយ​គណៈកម្មការ​នៃ​ការ​ប្រកួត Miss Grand International 2018 នឹង​ត្រូវ​ប្រកាស​ក្នុង​ពេល​ឆាប់ៗ​នេះ។

នៅ​ពេល​ទទួលបាន​ឈ្មោះ​ឈុត​តំណាង​ជាតិ​ទាំង១០​របស់​គណៈកម្មការ នោះ​ឈុត​តំណាង​ជាតិ​ទាំង​២០ នឹង​ដាក់​ឲ្យ Vote នៅ​លើ​បណ្តាញ​សង្គម​ម្តង​ទៀត ដោយ​ជម្រុះ​នៅ​សល់​តែ១០​ឈុតប៉ុណ្ណោះ ក្នុង​នោះ​មាន​ឈុត​តំណាង​ជាតិ​ចំនួន​៥ ជ្រើសរើស​តាម​រយៈ​ការ​បោះ​ឆ្នោត និង​៥​ទៀត​ជា​ការ​ជ្រើស​រើស​ដោយ​គណៈ​កម្មការ​ប្រកួត។

ឈុត​តំណាង​ជាតិ​ Miss Grand International 2018 ដែល​ល្អ​បំផុត​នឹង​ត្រូវ​ជ្រើស​រើស​ដោយ​គណៈ​កម្មការ ឯការ​ប្រកាស​លទ្ធផល​ធ្វើ​ឡើង​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ នា​ថ្ងៃទី២៥ ខែ​តុលា ឆ្នាំ​២០១៨។

អត្ថបទ៖ ដេត ធន្នី

អត្ថបទពេញនិយម