រឿង​មួយ​គួរ​ដឹងពីកុំព្យូទ័រ "គម្ពីរ” ស្នាដៃ​អ្នក​បច្ចេកវិទ្យា​ខ្មែរ​ប្រកាស​ផ្លូវ​ការ​ខាងមុខនេះ

  • 2018-10-16 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កុំព្យូទ័រ "គម្ពីរ” (KOOMPI) នឹង​ធ្វើការ​សម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី ២០ ខែ​តុលា ឆ្នាំ ២០១៨ វេលា​ម៉ោង ៦ នាទី​ល្ងាច​នៅ​វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC)​។

ស្ថាបនិកកុំព្យូទ័រ​គម្ពីរ បានឲ្យ​ដឹង​ថា ត្បិត​តែនៅថ្ងៃ​ទី ២០ តុលា​ប្រកាស​ផ្លូវការ​ពិតមែន ក៏​ប៉ុន្តែ​ការ​ចំពោះ​ការ​ប្រគល់​ប្រគល់​កុំព្យូទ័រ​ជូន​អ្នក​ដែល​បាន​បញ្ជារ​ទិញ​ទុក​មុន​ទាំងអស់​នឹង​ចាប់ផ្តើម​ធ្វើ​នៅ​ថ្ងៃ​ទី ២៧ ខែ​តុលា ​ឯណោះ​វិញ។

ចំពោះ​​មូលហេតុ​នៃ​ការ​ខក​ខាន​មិន​ទាន់​ត្រូវ​បាន​ទម្លាយ​ឲ្យ​ដឹង​នោះ​ទេ យ៉ាង​ណា ​កុ្រម​ការងារ​គម្ពីរ​ក៏​បាន​សូម​អធ្យាស្រ័យ​ចំពោះ​ភាព​យឺតយ៉ាវ និង​ខកខាន​ពុំបាន​ផ្តល់​ជូន​ឲ្យ​បាន​ទាន់​ពេល​វេលា​នេះ​រួច​ហើយ​ដែរ។

'

ដូច​នេះ​សូម​កុំ​អាក់​អន់​ចិត្ត អ្នក​នៅ​តែ​អាច​ចូល​រួម​ទស្សនា​ការ​ប្រកាស​ផ្លូវការ និង​តេស្ត​សាកល្បង​កុំព្យូទ័រ​ស្នាដៃ​កូន​ខ្មែរ បាន​ដោយ​ផ្ទាល់នៅ​កម្មវិធី​បាខែមនៅ​វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC)៕

អត្ថបទ៖ រក្សា