មូលហេតុនេះទេតើ បានគ្រាន់តែឃើញការ៉េមភ្លាម Lisa ភ្ញាក់ស្រែកដល់ម្ល៉ឹង?
- 2018-10-16 03:21:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មូលហេតុនេះទេតើ បានគ្រាន់តែឃើញការ៉េមភ្លាម Lisa ភ្ញាក់ស្រែកដល់ម្ល៉ឹង?
ចន្លោះមិនឃើញ
ពេលឃើញទឹកមុខបង្ហាញចេញរបស់ Lisa និងទាហានហាត់ការផ្សេងទៀតក្នុងកម្មវិធី "Real Men” នៅសប្ដាហ៍កន្លងទៅ អ្នកទស្សនានាំគ្នាចាប់អារម្មណ៍គ្រប់គ្នា។
បន្ទាប់ពីហ្វឹកហាត់ក្រោមកម្ដៅថ្ងៃ តារាៗដែលត្រូវបានជ្រើសមកធ្វើជាទាហានហាត់ការ បាននាំគ្នាអង្គុយជុំគ្នា ហើយភ្លាមៗពួកគេ ដែលក្នុងនោះមាន Lisa ដែរនោះ ស្រាប់តែភ្ញាក់ផ្អើលជាខ្លាំង ពេលឃើញក្រុមការងារយកការ៉េមមកឲ្យញ៉ាំ។
ទឹកមុខម្នាក់ៗពេលនោះ ពិតជាបញ្ជាក់យ៉ាងច្បាស់ថា ពួកគេហេវហត់កម្រិតណា ក្រោយពីប្រឹងប្រែងហ្វឹកហាត់មិនហ៊ានត្អូញត្អែរ ពុះពារគ្រប់ស្ថានភាពលំបាក ក្រោមកម្ដៅថ្ងៃទម្រាំបានសម្រាក។ ដូចនេះគ្រាន់តែឃើញ ការ៉េមភ្លាម ពួកគេបង្ហាញទឹកមុខភ្ញាក់ផ្អើល បង្កប់ក្ដីត្រេកអរជាអនេក។
ជាក់ស្ដែងកម្មវិធី "Real Men” ពិតជាបានបង្ហាត់បង្រៀន Lisa ជាច្រើន ពិសេសផ្ដល់នូវបទពិសោធន៍ជីវិតក្នុងនាមជាទាហានម្នាក់ដែលត្រូវពុះពាររាល់ឧបសគ្គនានាមិនរួញរា៕