Floyd បើក​​ភ្លើង​ខៀវ​ស្វាគមន៍​ហើយ ក្រោយ Khabib បបួល​វាយ​គ្នា

  • 2018-10-16 04:12:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Floyd Mayweather ចង់​ប្រកួត​បែប​សកល​ ជាមួយ​​អ្នក​ប្រយុទ្ធ​ក្នុង​ទ្រុង​រុស្សី​ Khabib Nurmagomedov  ក្រោយ​រួប​គេ​យក​ឈ្នះ Conor McGregor។

អ្នក​ប្រដាល់​អាមេរិក​ដែល​ត្រលប់​ពី​ចូល​និវត្តន៍​​យក​ឈ្នះ McGregor កាល​ពី​ឆ្នាំ​មុន ត្រូវ​បាន Khabib បបួល​ប្រកួត​គ្នា​ដើម្បី​រក​អធិរាជ​ប្រដាល់​ពិត​ប្រាកដ។ ក្រោយ​ទទួល​បាន​ដំណឹង​នេះ​ Floyd បាន​តប​វិញ​ភ្លាម​ៗ​​ថា នឹង​ធ្វើ​ឲ្យ​ទីក្រុង Las Vegas កក្រើក​ម្ដង​ទៀត ហើយ​ឲ្យ​​បណ្ដា​ទូរទស្សន៍​ល្បី​ៗ​ត្រៀម​​រៀបចំ​ផ្សាយ​ការ​ប្រកួត​នេះ។

ក្នុង​វីដេអូ​មួយ​ក្រោយ​យក​ឈ្នះ McGregor ជើង​ខ្លាំង​រុស្សី Khabib ​បាន​​ជិត​លោក Leonard Ellerbe ដែល​ជា​នាយក​ប្រតិបត្តិ​ Mayweather Promotions នឹង​បាន​និយាយ​ថា ៖"ហេ តោះ​ចាប់​ផ្ដើម​ Floyd។ ពួក​យើង​ត្រូវ​តែ​វាយ​គ្នា​ពេល​នេះ។ អ្នក​ប្រដាល់​៥០​​ដង​មិន​ដែល​ចាញ់​ និង​អ្នក​ប្រយុទ្ធ​២៧​ដង​មិន​ដែល​ចាញ់ អាច​ប៉ះ​គ្នា​បាន។ ព្រោះ​ព្រៃ​មួយ​នេះ​​ត្រូវ​តែ​មាន​អធិរាជ​តែ​មួយ​គត់"។

បញ្ជាក់​ថា ជំនួប​រវាង Floyd Mayweather vs McGregor និង Khabib Nurmagomedov ​vs McGregor សុទ្ធ​តែ​រៀបចំ​ក្នុង​ទីក្រុង Las Vegas។ ដូចនេះ​ប្រសិន Khabib បាន​ជួប​ Floyd​ មែន​នោះ Las Vegas ច្បាស់​ជា​កក្រើក​ម្ដង​ទៀត៕ ​​​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម