ទាំងនេះជា​រូបថត​មាន​អ្នក​ចុច Like ច្រើន​បង្អស់របស់កូនស្រីម៉ារីម៉ា ពេលតែងឈុតប្លែកៗ

  • 2018-10-16 04:21:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទើប​តែ​មាន​អាយុ​ ៣​ឆ្នាំ​ប៉ុណ្ណោះ​ ប៉ុន្តែ​នាង​តូច​ Zia​ កូនស្រី​បណ្ដូល​ចិត្ត​របស់​ Dingdong Dantes និង​ Marian Rivera ប្រមូល​បាន​ក្ដី​ស្រឡាញ់​ពី​មនុស្ស​ជា​ច្រើន​បាត់​ទៅ​ហើយ។

តាម​រយៈ​កាយវិការ​ មុខមាត់​ និង​ភាព​ឆ្លាតវៃ​របស់​ Zia​ បា្រកដ​ណាស់​បាន​ធ្វើ​ឲ្យ​ មហាជន​ពេញ​ចិត្ត​ និង​ស្រឡាញ់​ក្មេង​តូច​នេះ​គ្រប់​គ្នា។ យ៉ាង​ណា​មិញ​ នាង​កាន់​តែ​បង្កើន​ភាព​ទាក់ទាញ​ថែម​មួយ​កម្រិត​ ពេល​តុប​តែង​ខ្លួន​ ដោយ​ស្លៀក​ពាក់​សម្លៀកបំពាក់​ផ្សេងៗ​នា​ពេល​កន្លង​មក។ រូបថត​របស់​នាង​ពេល​គ្រង​ឈុត​ទាំង​នោះ​ ត្រូវ​បាន​បង្ហោះ​លើ Instagram និង​បាន​ក្លាយ​ជា​តារា​វ័យ​ក្មេង​ដែល​ទទួល​បាន​ចំនួន​ Like ច្រើន​ជាង​គេ​បង្អស់ប្រចាំ​ប្រទេស​ហ្វីលីពីន។

ទស្សនា​ដូច​ខាង​ក្រោម គិត​មក​ទល់​ថ្ងៃ​ទី​ ១៦ ខែតុលា​ ឆ្នាំ ២០១៨ រូប​ណា​ខ្លះ​របស់​នាង​តូច​ Zia មាន​អ្នក​ចុច​ពេញ​ចិត្ត​ច្រើន​ជាង​គេ?

១. រូបថត​ Zia តែង​ខ្លួន​សម្លៀក​បំពាក់​ប្រចាំ​ប្រទេស​ មាន​អ្នក​ចុច​ Like ៦៤៦ពាន់នាក់

២. រូបថត​ Zia ស្លៀក​ពាក់​ជាអ្នក​របាំ​បាឡេ ពេល​ចូល​រៀន មាន​អ្នក​ចុច​ Like ៦២២ពាន់នាក់

៣. រូបថត​ Zia ស្លៀកប៊ីគីនី មានអ្នក​ចុច​ Like ៦១៩ពាន់នាក់

៤. រូបថត​ Zia ស្លៀក​ពាក់​ឈុត​អបអរ​បុណ្យ​ជាតិ​ មាន​អ្នក​ចុច​ Like ៥០១ពាន់នាក់

៥. រូបថត​ Zia តែង​ខ្លួន​ដូច​សត្វ​ប្រជៀវ​ ដើម្បីអបអរ​បុណ្យ​ហាឡូវីន មាន​អ្នក​ចុច​ Like ជាង​ ៤៦៥ពាន់នាក់

៦. រូបថត Zia តែង​ខ្លួន​ជាអតីត​តារាសម្ដែង​អង់គ្លេស Marilyn Monroe មានអ្នក​ចុច​ Like ៤២១ពាន់នាក់

ប្រភព៖ Team Dantes   ប្រែ​សម្រួល៖ យី សុធារី