ជិតដល់ថ្ងៃរៀបការ Janie បង្ហាញចិញ្ចៀនរចនាម៉ូដស្អាតទាក់ភ្នែក និង​បង្កប់ន័យជ្រៅ

  • 2018-10-17 03:05:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រំលង​មួយ​ថ្ងៃ​ទៀត​ តារាសម្ដែង​ Janie Thienphosuwan នឹង​ក្លាយ​ខ្លួន​ជា​កូន​ក្រមុំ​ហើយ​ ហើយ​កាល​ពី​ដើម​សប្ដាហ៍​នេះ​ នាង​ក៏​បាន​បង្ហោះ​រូប​ចិញ្ចៀន​រៀបការ​ លើ​គណនី​ Instagram ឲ្យ​អ្នក​គាំទ្រ​បាន​ឃើញ។

នៅ​លើ​ចិញ្ចៀន​នោះ​ដែរ​មាន​អក្សរ​ "JM” ដែល​ជា​អក្សរ​តំណាង​ឈ្មោះ​ Janie និង​ Mickey ព្រម​ទាំង​មាន​សញ្ញា​បេះដូង​ពី​លើ​បញ្ជាក់​ពី​ស្នេហា​ពួកគេ​មាន​ឲ្យ​គ្នា​ជា​រៀង​រហូត។

ជាការ​ពិត​នៅ​ថ្ងៃ​ទី​ ១៩​ ខែតុលា​ខាង​មុខ​ តារា​ស្រី​រូបនេះ​ និង​អនាគត​ស្វាមី​ Mickey នឹង​ដឹក​ដៃ​គ្នា​ចូល​រោងការ​នៅ Benedict Studio ទីក្រុង​បាងកក ប្រទេស​ថៃ។ ដើម្បី​បង្ហាញ​ខ្លះៗ​ដល់​អ្នក​គាំទ្រ​ Janie ក៏​បាន​បង្ហោះ​រូប​ Pre-Wedding ជា​ហូរហែ​លើ​បណ្ដាញសង្គម និង​ទទួល​មក​វិញ​នូវ​ពាក្យ​អបអរ​ និង​ជូនពរ​ពី​អ្នក​គាំទ្រ​ ក៏​ដូចជា​មិត្តភ័ក្ដិ​ជា​ច្រើន៕

ប្រភព៖ Instagram   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម