អ៊ីរ៉ង់ ព្រមានចំៗថានឹងបាញ់កម្ទេចកប៉ាល់អាមេរិក ប្រសិនរឿងមួយកើតឡើង

  • 2018-10-17 03:28:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​អ៊ីរ៉ង់ បាន​អះអាង​ពី​សមត្ថភាព​មីស៊ីល​ផ្លោង​របស់​ខ្លួន និង​ព្រមាន​ថា​អាច​បាញ់​កម្ទេច​កប៉ាល់​ណា​មួយ​ក៏​បាន​ក្នុង​រយៈ​ចម្ងាយ​ជាង ៧០០ គីឡូម៉ែត្រ។

សាធារណរដ្ឋ​អ៊ីស្លាម​មួយ​នេះ បាន​អះអាង​ថា​អាវុធ​របស់​ខ្លួន គឺ​ប្រើប្រាស់​សម្រាប់​ការ​ការពារ​ខ្លួន​ប៉ុណ្ណោះ ប៉ុន្តែ​ការ​ប្រកាស​ដូច​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ខណៈ​ពេល​កំពុង​មាន​ភាព​តានតឹង​ជាមួយ​អាមេរិក​ពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន។ លើស​ពី​នេះ​ទៀត អ៊ីរ៉ង់​បាន​ព្រមាន​ថា​នឹង​បាញ់​កម្ទេច​កប៉ាល់​អាមេរិក​ដែល​ដឹក​ជញ្ជូន​ប្រេង​ឆ្លង​កាត់​ច្រក​សមុទ្រ Hormuz ប្រសិន​បើ​អាមេរិក​ព្យាយាម​រារាំង​ការ​នាំ​ចេញ​ប្រេង​របស់​អ៊ីរ៉ង់។ យោង​តាម​ប្រធាន​បដិវត្ត​លំហអាកាស​អ៊ីរ៉ង់ លោក Amirali Hajizadeh ឲ្យ​ដឹង​ថា ប្រទេស​របស់​លោក​បាន​ចំណាយ​ពេល​ជា​ច្រើន​ទសវត្ស​ដើម្បី​អភិវឌ្ឍ​មីស៊ីល​កម្ទេច​កប៉ាល់​សម្រាប់​ទប់ទល់​នឹង​អាមេរិក។ ប្រភព​ដដែល​បន្ដ​ទៀត​ថា "យើង​បាន​ព្យាយាម​បង្កើត​មីស៊ីល​ផ្លោង​ដែល​អាច​បាញ់​កប៉ាល់ ឬ​នាវា​ទាំងអស់​ក្នុង​ចម្ងាយ ៧០០​គីឡូម៉ែត្រ។"

គួរ​ឲ្យ​ដឹង​ថា ការ​ព្រមាន​របស់​រដ្ឋាភិបាល​ក្រុង Tehran ដូច្នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​ប្រធានាធិបតី​អាមេរិក បាន​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​កម្មវិធី​នុយក្លេអ៊ែរ​អន្ដរជាតិ​ជាមួយ​អ៊ីរ៉ង់ និង​ថែម​ទាំង​ដាក់​ទណ្ឌកម្ម​មក​លើ​ប្រទេស​នេះ​កាល​ពី​ដើម​ឆ្នាំ​ទៀត​ផង៕

ចុចអាន ៖

ប្រភព៖ thesun   ប្រែសម្រួល ៖ រ័ត្ន