វិប​សាយរឿង​កូរ៉េដ៏ល្បី DramaFever ត្រូវ​បិទចោល​ជាស្ថាពរ ដោយសារហេតុផលនេះ

  • 2018-10-17 04:03:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិបសាយ​ភាពយន្ត​កូរ៉េ​ DramaFever ដែល​ជា​វិបសាយ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ Warner Bros ត្រូវ​បាន​សម្រេច​បិទ​ចោល​ជាស្ថាពរ។

កាល​ពី​ថ្ងៃ​អង្គារ​ ទី១៦ ខែតុលា​ ក្រុមហ៊ុន​បាន​ប្រកាស​ថា​កន្លែង​ដែល​ផ្ដល់​ជូន​នូវ​ភាព​យន្ត​កូរ៉េ​ល្បីៗ និង​កម្មវិធី​កម្សាន្ត​របស់​អាស៊ី​មួយ​នេះ​ នឹង​បញ្ឈប់​ដំណើរការ​តទៅ​មុខទៀត​ហើយ​ ដោយសារ​មូលហេតុ​ទាក់ទង​នឹង​ជំនួញផ្ទៃក្នុង។

វិបសាយ​ DramaFever បាន​បិទចោល​ជា​ស្ថាពរ​ បន្ទាប់​ពី​នៅ​បម្រើ​អារម្មណ៍​អ្នក​និយម​តាមដាន​រឿងកូរ៉េ​ជា​ច្រើន​ ដោយ​ផ្ដល់​ជូន​នូវ​ភាព​យន្ត​កូរ៉េ ចិន និង​ជប៉ុន​ល្បីៗ​អស់​រយៈ​ពេល​ជាង​ ៩ឆ្នាំ។ ជាការ​ប៉ាន់ស្មាន​ វិបសាយ​មួយ​នេះ​មាន​អ្នក​ចូល​មើល​សរុប​ ដល់​ទៅ​ជាង​ ២០​លាន​នាក់​ឯណោះ។

កម្មវិធី​ទូរទស្សន៍​ ភាពយន្ត​ភាគ​ និង​ភាពយន្ត​ខ្នាតធំ​ជា​ច្រើន​ត្រូវ​បាន​បក​ប្រែ​មក​ជា​ភាសា​អង់គ្លេស អេស្ប៉ាញ​ និង​ប័រទុយហ្កាល់​ ដើម្បី​ផ្ដល់​នូវ​ភាព​ងាយ​ស្រួល​ដល់​អ្នក​ទស្សនា​បរទេស​មកពី​ជុំវិញ​ពិភពលោក៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម