កប់​ខ្លាំង! Maroon 5 ចេញ​វីដេអូ​ផ្លូវការ​ទី ២ របស់​បទ "Girl Like You”

  • 2018-10-17 07:40:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​វីដេអូ​ផ្លូវការ​លើក​ដំបូង​បទ "Girl Like You” របស់​ក្រុម​ចម្រៀង Maroon 5 ទទួល​បាន​ការ​គាំទ្រ​ខ្លាំង និង​មាន​អ្នក​ចូល​មើល​ច្រើន​ជាង ១ លាន​ដង កាល​ពី​ពេល​ថ្មី​ៗ​នេះ ក្រុម​ចម្រៀង​ដ៏​ល្បី​មួយ​នេះ ក៏​បាន​ចេញ​វីដេអូ​ផ្លូវការ​ទី ២ របស់​បទ​ចម្រៀង​ដ៏​ពេញ​និយម​មួយ​នេះ​ផង​ដែរ។​

សម្រាប់​វីដេអូ​ទី ២​នេះ​ដែរ គឺ​មិន​សូវ​ខុស​ប្លែក​ពី​មុន​ប៉ុន្មាន​នោះ​ទេ ដោយ​តារា​ចម្រៀង Adam Levine ឈរ​ច្រៀង ដោយ​មាន​ការ​ចូលរួម​រាំ​និង​ច្រៀង​តាម​ពី​សំណាក់​តារា​ស្រី​ល្បី​ៗ​ជា​ច្រើន​រូប​ទៀត គ្រាន់​តែ​លើក​នេះ តារា​ស្រី​ទាំង​ប៉ុន្មាន គឺ​ចេញ​មក​ឆ្លាស់​គ្នា​តែ​ម្ដង មិន​តាម​លំដាប់​លំដោយ ដូច​វីដេអូ​មុន​នោះ​ទេ។ វីដេអូ​ចម្រៀង​ទី ២​នេះ ហាក់​បង្ហាញ​ភាព​ស្និទ្ធស្នាល​ និង​គួរ​ឲ្យ​ទាក់ទាញ​ជាង​វីដេអូ​មុន៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ប្រភព៖ YouTube   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម