សមត្ថកិច្ចខេត្តបាត់ដំបងឃាត់ខ្លួនមនុស្ស៧នាក់ ក្រោយរកឃើញមានការសម្លាប់សត្វស្លាបកម្រជាង៦០០ក្បាល
- 2018-10-18 09:34:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សមត្ថកិច្ចខេត្តបាត់ដំបងឃាត់ខ្លួនមនុស្ស៧នាក់ ក្រោយរកឃើញមានការសម្លាប់សត្វស្លាបកម្រជាង៦០០ក្បាល
ចន្លោះមិនឃើញ
សមត្ថកិច្ចស្រុកសង្កែ ខេត្តបាត់ដំបងបានឃាត់ខ្លួនជនសង្ស័យចំនួនប្រាំពីរនាក់និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការក្រោយបានចុះបង្ក្រាបកន្លែងធ្វើអាជីវកម្មសត្វស្លាបមួយកន្លែងនិងបានរកឃើញសត្វស្លាបកម្រជាង៦០០ក្បាលត្រូវបានសម្លាប់។
បើតាមទំព័រហ្វេសបុករបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៨ ខែតុលា នេះសមត្ថកិច្ចបានចុះបង្ក្រាបកន្លែងធ្វើអាជីវកម្មសត្វស្លាបមួយកន្លែងក្នុងភូមិសាស្រ្តឃុំអន្លង់វិល ស្រុកសង្កែ។ ក្នុងការបង្រ្កាបនេះ សមត្ថកិច្ចបានរកឃើញសត្វស្លាបកម្រចំនួន១០ប្រភេទចំនួន៦៨៦ក្បាល ដែលសត្វទាំងនេះត្រូវបានសម្លាប់រួចហើយ។ នេះបើតាមប្រភពដដែល។
បើតាមប្រភពខាងលើជនសង្ស័យចំនួនប្រាំពីរនាក់ត្រូេវបានឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ខណៈសត្វស្លាបដែលបានសម្លាប់ហើយនោះត្រូវបានដុតបំផ្លាញចោល៕