មហោស្រពភាពយន្តខ្លីចតុមុខ វិលត្រលប់មកវិញកាន់តែធំហើយល្អជាងមុន

  • 2018-10-20 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍មហោស្រពភាពយន្តខ្លីចតុមុខ ឬ CSFF គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំមួយដែលសមិទ្ធិករភាពយន្តខ្មែរ និង អន្ដរជាតិជាច្រើនបង្ហាញពីទេពកោសល្យអស្ចារ្យរបស់ពួកគេដល់សាធារណជន។ ពេលនេះ CSFF វិលត្រលប់មក វិញកាន់តែធំហើយល្អជាងមុន!

សាលសន្និសីទចតុម្មុខ

គួររំលឹកមហោស្រពភាពយន្តខ្លីចតុមុខត្រូវបានគេស្គាល់ថាជា ការប្រកួតភាពយន្តខ្លីចតុមុខដែលមាន ភាពយន្តជាច្រើនត្រូវបានប្រមូលផ្តុំដើម្បីសម្រេចយកខ្សែភាពយន្តខ្លីឈ្នះមួយ។ ប៉ុន្តែដោយសារតែការគាំទ្រជាច្រើន ការប្រកួតប្រជែងនេះដែលបច្ចុប្បន្នកំពុងស្ថិតនៅក្នុងរដូវកាលទី7បានក្លាយជាកម្មវិធីដែលមានគោលបំណងចម្បងគឺដើម្បីជម្រុញឱ្យយុវជនវ័យក្មេងបង្កើត ភាពយន្តប្រកបដោយភាពច្នៃប្រឌិត និងគុណភាពក៏ដូចជាជំរុញ ឱ្យសមិទ្ធិករ ភាពយន្តផ្សេងៗទៀតដើម្បីស្វែងរកស្មារតីទាំងអស់នេះផងដែរ។

លោក គូ វុទ្ធថា និងក្រុមនិសិ្សត PSE

ក្រៅពីនោះ គោលបំណងផ្សេងៗទៀតរួមបញ្ចូលទាំងការបញ្ចាំងភាពយន្តខ្លីៗអមដោយការលើកទឹកចិត្ត និង ការអប់រំ ជាច្រើនហើយជាពិសេសគឺការប្រគល់រង្វាន់ដល់សមិទ្ធិករភាពយន្តនៅជុំវិញពិភពលោក។ ដូច្នេះហើយទើប មហោស្រពឆ្នាំនេះប្រកាន់ពាក្សស្លោកថា៖ «ភាពយន្តខ្លីផ្លាស់ប្តូរគំនិត»។

ក្រុមនិស្សិត PSE

ដើម្បីផ្សព្វផ្សាយកម្មវិធីបែបនេះក្រុមអ្នកស្ម័គ្រចិត្តរបស់ CSFF បានដឹកនាំយុទ្ធនាការផ្សព្វផ្សាយនៅ ថ្ងៃទី16ខែតុលា ឆ្នាំ2018នៅអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) ដើម្បីផ្តល់ការយល់ដឹងកាន់តែស៊ី ជម្រៅអំពី CSFF ដល់ សិស្សនៅទីនោះ។ គួរឱ្យភ្ញាក់ផ្អើលសិស្សនិស្សិតប្រមាណ ជា ៥០នាក់របស់PSEយកចិត្តទុកដាក់ និងចូលរួមក្នុងព្រឹត្តិការណ៍ នេះចាប់ តាំងពីឆ្នាំដំបូងនៃ CSFF គឺកំឡុងឆ្នាំ 2012 រហូតមកទល់សព្វថ្ងៃ។ លើសពីនេះទៀតខ្សែភាពយន្តរបស់ពួកគេ ក៏ត្រូវបានគេជ្រើសរើសឱ្យចូលរួមនៅក្នុងការប្រកួតប្រជែងនៅឆ្នាំនេះផងដែរ។

អ្នកចូលរួមមហោស្រពចតុមុខកាលពីឆ្នាំ ២០១៧

ជាលទ្ធផលដែលទទួលបានពីយុទ្ធនាការនេះវាបង្ហាញឱ្យឃើញថាទស្សនិកជនកាន់តែច្រើនឡើងៗនឹងចូលរួមក្នុងពិធីដ៏ឱឡារឹកមួយនេះ ហើយក៏បញ្ជាក់លទ្ធផលវិជ្ជមាននៃព្រឹត្តិការណ៍នេះផងដែរ។ សូមបញ្ជាក់ថាព្រឹត្តិការណ៍នេះ នឹង ប្រារព្ធឡើងចាប់ពីថ្ងៃទី26ដល់ថ្ងៃទី30ខែតុលា ដោយមានការបើក និងបិទកម្មវិធីនៅសាលសន្និសីទចតុម្មុខ ដោយមានភ្ញៀវកិត្តិយសជាសមិទិ្ធករ ផលិតករក្មេងចាស់ តារាល្បីៗ និងមន្រ្តីជាន់ខ្ពស់ពីក្រសួងពាក់ព័ន្ធ ជាច្រើនរូប។

កញ្ញា ឡូរ៉ា ម៉ម សម្ដែងចម្រៀងក្នុងមហោស្រពចតុមុខកាលពីឆ្នាំ ២០១៧

អាស្រ័យហេតុរៀបរាប់ខាងលើ ក្រុមយុវជនស្ម័គ្រចិត្ត មហោស្រពភាពយន្តខ្លីចតុមុខ ​សូមជម្រុញគ្រប់គ្នាចូលរួមក្នុងព្រឹត្តិការណ៍នេះដើម្បីធ្វើជាអ្នកគាំទ្រដល់សមិទ្ធិករខ្សែភាពយន្តខ្លីទាំងអស់និងដើម្បីការរីកចម្រើននៃភាពយន្តខ្មែរនាពេលអនាគត៕

អត្ថបទ៖ Sunny

អត្ថបទពេញនិយម