មកស្គាល់ព្រះអង្គម្ចាស់កូរ៉េខាងត្បូងដ៏ស្រស់សង្ហា នឹងឡើងគ្រងរាជនាឆ្នាំក្រោយ

  • 2018-10-20 04:24:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ គ្រួសារ​រាជវង្ស​នៃ​ប្រទេស​កូរ៉េខាងត្បូង បាន​ប្រកាស​អំពី​ការ​ផ្ទេរ​រាជបល្ល័ង្ក​ដល់​ព្រះអង្គម្ចាស់​មួយ​អង្គ។

យោង​តាម​ប្រភព​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា អធិរាជ​កូរ៉េខាងត្បូង ព្រះជន្ម ៧៧វស្សា ព្រះ​នាម King Yi Seok ដែល​ជា​ស្ដេច​ចុង​ក្រោយ​នៃ​រាជវង្ស Joseon បាន​តែង​តាំង​ព្រះ​អង្គម្ចាស់ Andrew Lee ជា​អ្នក​ស្នង​រាជ​បន្ត កាល​ពី​ថ្ងៃ​ទី០៦ ខែ​តុលា ឆ្នាំ២០១៨។

ព្រះអង្គម្ចាស់ Lee ជា​បុត្រា​កូរ៉េខាងត្បូង​កាត់​អាមេរិក ហើយ​ជា​ស្ថាបនិក​ក្រុមហ៊ុន​សេវាកម្ម VPN ដ៏​ល្បី​ឈ្មោះ​មួយ។ ទ្រង់​បាន​ទទួល​តំណែង​ក្នុង​អំឡុង​ពិធី​ផ្ទេរ​ដាវ ក្នុង​ភោជនីយដ្ឋាន​មួយ​កន្លែង​ឈ្មោះ Crustacean ស្ថិត​ក្នុង​ទីក្រុង Beverly Hills រដ្ឋ California សហរដ្ឋអាមេរិក ដោយ​មាន​វត្តមាន​ស្នំឯក​របស់​ទ្រង់ ព្រះនាង Nana Lee រួម​ទាំង​សែស្រឡាយ​រាជវង្ស និង​មិត្តភ័ក្ដិ​ជា​ច្រើន​ទៀត។

គួរ​បញ្ជាក់​ថា នៅ​ឆ្នាំ​ក្រោយ ព្រះអង្គម្ចាស់ Lee នឹង​ចូលរួម​ពិធី​ផ្ទេរ​រាជបល្ល័ង្ក នៅ​ក្នុង​ទីក្រុង Jeonju ប្រទេស​កូរ៉េខាងត្បូង៕

ចុច​អាន៖

ប្រភព៖ nextshark   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី