ថតស្ប៉តបានម្ដង កូវ ច័ន្ទសុវណ្ណារិទ្ធ មានផលិតករទាក់ទងថតរឿងបន្តបន្ទាប់

  • 2018-10-20 04:29:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នកនាង កូវ ច័ន្ទសុវណ្ណារិទ្ធ ហៅ ចែ​ភាព ក្រោយ​ពី​ថត​ស្ប៉ត​បាន​ម្ដង​​​​ឲ្យ​សិប្បកម្ម​​វ៉ារី​ ដែល​ជា​ក្រុម​ហ៊ុន​របស់​ខ្លួន​ដើម្បី​​​​​ជួយ​លើក​ស្ទួយ​​ដល់​ផលិតផល​​​​​​កូន​ខ្មែរ​ពិត​ៗ​រួច​មក​ ឥឡូវ​​នេះ​មាន​​ផលិតករ​ទាក់​ទង​ឲ្យ​នាង សម្ដែង​រឿង​ជា​បន្តបន្ទាប់។

ត្បិត​មាន​ផលិតករ​ទាក់​ទង​ឲ្យ​​​ ចែភាព ថត​រឿង​​​​ជា​បន្តបន្ទាប់​ក្ដី តែ​នាង​មិន​ទទួល​​នោះ​ទេ ព្រោះ​គ្មាន​ពេល​វេលា​គ្រប់​គ្រាន់​ក្នុង​ការ​ថត​ដោយ​សារ​តែ​ជាប់​រវល់​ជាមួយ​ មុខ​ជំនួញ​ជា​ច្រើន​ក្នុង​ដៃ​ស្ទើរ​រក​ពេល​សម្រាក​គ្មាន។ ណា​មួយ​ការ​ថត​​រឿង​ត្រូវ​ប្រើ​ពេល​វេលា​​ច្រើន​ ហើយ​ជួប​គ្រប់​រសជាតិ​នៃ​ការ​សម្ដែង មិន​​ស្រួល​ដូច​ការ​ថត​ស្ប៉ត​ឡើយ។

“ចំពោះ​រឿង​ថត​​​ខ្សែភាពយន្ត​ បើក​ផលិតកម្ម​ឬ​អត់​ទៅ​ថ្ងៃ​ខាង​មុខ ​ខ្ញុំ​អត់​ទាន់​ហ៊ាន​ថា​ទេ ព្រោះ​ចាំ​មើល​បង​ប្អូន​​នៅ​ក្នុង​ហ្វេស​ប៊ុក​គាត់​ផ្ដល់​ជា​មតិ​យោបល់​សិន​ ថា​តើ​គាត់​គាំទ្រ​ឲ្យ​នាង ខ្ញុំ​ឬ​អត់​បើ​គាត់​គាំទ្រ​ខ្ញុំ​នឹង​​ពិចារណា​ទៅ​លើ​រឿង​នេះ ព្រោះ​ខ្ញុំ​ក៏​ចង់​បន្សល់​ទុក​នូវ​ស្នាដៃ​ខ្លះ​សម្រាប់​ខ្លួន​ឯង​ដែរ"។ អ្នកនាង ច័ន្ទសុវណ្ណារិទ្ធ។

ស្ប៉ត​ដែល​ កូវ ច័ន្ទសុវណ្ណារិទ្ធ ថត​ប្រម៉ូដ​ផលិត​ផល​ខ្លួន​ឯង​នោះ​គឺ​នាង សម្ដែង​ជាមួយ​តារា​កំប្លែង​ និង​ចម្រៀង​ ស្រីតុ ដោយ​ចាក់​ផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​​ភ្លាម​ធ្វើ​ឲ្យ​ស្វាមី​ក៏​ដូច​ជា​សាច់​ញាតិ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ព្រោះ​មិន​នឹក​ស្មាន​ថា នាង​ថត​ស្ប៉ត​​ខ្លួន​ឯង​ដូច្នេះសោះ៕​

សកម្មភាព ចែភាព ថតស្ប៉តខាងក្រោមនេះ

​​​


អត្ថបទ៖ ឆុង ស៊ីណាន