Avril Lavigne ដេក​ឈឺ​លើ​គ្រែ​២​ឆ្នាំ​ទម្រាំ​បាន​មក​ច្រៀង​វិញ

  • 2018-10-20 04:57:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ​ព្យាបាល​ជំងឺ​​ Lyme Disease ដែល​ជា​ជំងឺ​ស្បែក​ភាគ​ច្រើន​កើត​ឡើង​ទៅ​លើ​ស្រ្ដី ពេល​នេះ​ Avril Lavigne ទើប​តែ​ត្រលប់​មក​កាន់​វិស័យ​សិល្បៈ​វិញ​ ជាមួយ​នឹង​បទ​ចម្រៀង​ថ្មី។ នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​ទស្សនាវដ្ដី Billboard តារា​វ័យ​៣៤​ឆ្នាំ​រូប​នេះ បាន​បញ្ជាក់​ថា​ខ្លួន​បាន​ដេក​ឈឺ​លើ​គ្រែ​អស់​រយៈ​ពេល​ដល់​ទៅ​២​ឆ្នាំ​មិន​អាច​ធ្វើ​អ្វី​បាន​ទាំង​អស់។

Avril និយាយ​ថា "ខ្ញុំ​បាន​ដេក​ឈឺ​លើ​គ្រែ​អស់​រយៈ​ពេល​២​ឆ្នាំ។" បន្ទាប់​ការ​ប្រគំ​តន្ដ្រី​កាល​ពី​ឆ្នាំ ២០១៤ តារា​រូប​នេះ​ចាប់​ផ្ដើម​មាន​អាការៈ​ឈឺ​ និង​អស់​កម្លាំង​​មិន​អាច​ក្រោក​ឡើង​ពី​លើ​គ្រែ​បាន​។ ក្រោយ​មក​ទើប​នាង​ដឹង​ថា ខ្លួន​មាន​ជំងឺ Lyme Disease។

ម្ចាស់​បទ "When I'm Gone” រូប​នេះ​បាន​ប្រើ​ប្រាស់​ថ្នាំ​ជា​ច្រើន​ ទម្រាំ​តែ​នាង​ជា​សះ​ស្បើយ ហើយ​វា​គឺ​ជា​ពេល​មួយ​ដែល​ពិបាក​ខ្លាំង​សម្រាប់​នាង។ ក្នុង​ពេល​ដែល​នាង​កំពុង​តែ​ឈឺ​ នាង​ក៏​បាន​សរសេរ​បទ​ "Head Above Water” ដែល​បរិយាយ​ពី​ពេល​ដែល​នាង​ពិបាក​ខ្លាំង ហើយ​មាន​អារម្មណ៍​ថា​ព្រះ​បាន​ជួយ​នាង​ឲ្យ​គិត​ល្អៗ​ឡើង​វិញ និង​មាន​សង្ឃឹម​ក្នុង​ការ​ជម្នះ​ជំងឺ​ដ៏​សាហាវ​នេះ។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ Avril ក៏​បាន​និយាយ​អំពី​អតីត​ស្វាមី​របស់​នាង​ផង​ដែរ ដោយ​អ្នក​ទាំង​ពីរ​នៅ​តែ​ទាក់ទង​និង​ធ្វើ​ការ​ជាមួយ​គ្នា។ អតីត​ស្វាមី​នាង​តារា​ចម្រៀង​រ៉ុក Chad Kroeger ក៏​ជា​អ្នក​ផលិត​បទ​ចម្រៀង "Head Above Water” ផង​ដែរ៕

Avril និង​អតីត​ស្វាមី

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម