Messi បរិច្ចាគប្រាក់រាប់លានសាងសង់មន្ទីរពេទ្យមួយកន្លែង
- 2018-10-20 04:57:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Messi បរិច្ចាគប្រាក់រាប់លានសាងសង់មន្ទីរពេទ្យមួយកន្លែង
ចន្លោះមិនឃើញ
មូលនិធី The Leo Messi Foundation របស់ Lionel Messi និងមូលនិធី Stavros Niarchos Foundation (SNF) បានបរិច្ចាគប្រាក់ដែលនៅសល់ ២ ,៦លានអឺរ៉ូ ដើម្បីបង្គ្រប់ទៅសាងសង់មន្ទីរពេទ្យមហារីកមួយកន្លែងនៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ។
មន្ទីរពេទ្យដែលមានឈ្មោះថា SJD Pediatric Cancer ត្រូវការប្រាក់សាងសង់សរុប ៣០លានអឺរ៉ូ ដោយមានការឧបត្ថម្ភពីសប្បុរសជនជាង១ម៉ឺននាក់ ក្រុមហ៊ុនប្រមាណ១៥០ និងមូលនិធិចំនួន១០។ គិតត្រឹមឆ្នាំ២០១៧ មានការរៃអង្គាសប្រាក់បានចំនួនជាង២៧លានអឺរ៉ូ ហើយ Messi បានបង្គ្រប់ចំនួនដែលនៅខ្វះ។
តាមគម្រោង មន្ទីរពេទ្យ SJD Pediatric Cancer អាចឲ្យអ្នកជង្ងឺមហារីកសម្រាកព្យាបាលបានប្រមាណ៤០០នាក់ គឺ៣០% ច្រើនជាងមន្ទីរពេទ្យ Sant Joan de Déu ស្ថិតនៅក្នុងទីក្រុងបាសេឡូណាដូចគ្នាដែលអាចផ្ទុកអ្នកជម្ងឺបាន២១៥នាក់ប៉ុណ្ណោះ។ SJD Pediatric Cancer គ្រោងបើកដំណើរការនៅពាក់កណ្ដាលឆ្នាំ២០២០៕