OnePlus 6T ត្រូវ​ប្រកាស​ចេញ​មុន​មួយ​ថ្ងៃ ព្រោះ Apple

  • 2018-10-21 02:16:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី ៨ ខែ​តុលា​ ក្រុមហ៊ុន OnePlus បាន​បញ្ជាក់​ថា​ការ​ប្រកាស​ចេញ​ស្មាតហ្វូន​ថ្មី OnePlus 6T នឹង​ត្រូវ​ធ្វើ​ឡើង​នា​ថ្ងៃ​ទី ៣០ ខែ​តុលា​នេះ។ ​កាល​ពី​សុក្រ​កន្លង​ទៅ​ Apple ក៏​បាន​ប្រកាស​ដែរ​ថា​កម្មវិធី​ប្រកាស​ចេញ​ផលិតផល​ថ្មី​របស់​​ខ្លួន​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ៣០ ខែ​តុលា​ ដូច​ OnePlus ដែរ។

ក្រោយ​ឃើញ​ការ​ប្រកាស​របស់​ Apple ក្រុមហ៊ុន OnePlus ក៏​បាន​បង្ខំ​ចិត្ត​ប្ដូរ​ពេល​ប្រកាស​ចេញ OnePlus 6T ដោយ​នឹង​ប្រកាស​ចេញ​មុខ​ថ្ងៃ​កំណត់​មួយ​ថ្ងៃ ពោល​ត្រូវ​បង្ហាញ​ចេញ​នៅ​ថ្ងៃ​ទី ២៩ ខែ​តុលា​វិញ។

OnePlus បាន​​សារភាព​ថា​ បាន​ចំណាយ​ពេល​និយាយ​ជា​មួយ​អ្នក​សារព័ត៌មាន​ជុំវិញ​ពិភពលោក ​អំពី​​ឥទ្ធិពល​នៃ​កម្មវិធី​ Apple អាច​ប៉ះពាល់​ដល់​កម្មវិធី​របស់​ខ្លួន។ អ្នក​សារព័ត៌មាន​បាន​ផ្ដល់​ចម្លើយ​ទៀង​ត្រង់​ ពិតៗ​ដែល​នាំ​ឲ្យ​ OnePlus ជឿ​ថា​កម្មវិធី​របស់​ខ្លួន​អាច​លែង​មាន​ការ​ចាប់​អារម្មណ៍​ដោយ​សារ​ផលិតផល​ថ្មី​របស់​ Apple៕

​​​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង