ពាន​រង្វាន់​៤​ស្ងាត់ក្នុង​បាល់ទាត់កម្ពុជា២០១៨នេះ​

  • 2018-10-21 09:18:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ប្រកួត​បាល់ទាត់​មួយ​ចំនួន​មិន​ត្រូវ​បាន​​គេ​រៀប​ចំ​​ឡើយ​នា​រដូវ​កាល​ឆ្នាំ​២០១៨​នេះ​ បន្ទាប់​ពី​ពាន​រង្វាន់​ទាំង​នោះ​ត្រូវ​បាន​រៀប​ចំ​​កាល​ពី​ឆ្នាំ​មុន​ៗ។

១-​ពាន​បើក​រដូវ​កាល CNCC

សហព័ន្ធ​បាល់ទាត់​កម្ពុជា​បាន​រៀប​ចំ​ការ​ប្រកួត​ពាន​រង្វាន់​បើក​រដូវ​កាល​ថ្មី​ដែល​ជា​ការ​ជួប​គ្នា​រវាង​ម្ចាស់​ជើង​ឯក​លីគ​កំពូល​កម្ពុជា និង​ជើង​ពាន​សម្តេច​តេជោ ហ៊ុន សែន។ យ៉ាង​ណា ឆ្នាំ​២០១៨​នេះ​មិន​ឃើញ​មាន​រៀប​ចំ​ប្រកួត​ទេ។ កាល​ពី​ឆ្នាំ​២០១៧ បឹងកេង​ជា​ជើង​ឯក​ដែល​ពាន​នេះ​ជា​លក្ខណៈ​សប្បុរស​ផង​ដែរ។

២-លីគ​លំដាប់​ទី​២

លីគ​លំដាប់​ទី​របស់​កម្ពុជា​ក៏​មិន​ឃើញ​រៀប​ចំ​ការ​ប្រកួត​ដែរ​នៅ​ឆ្នាំ​២០១៨​ បន្ទាប់​ពី​រៀប​ចំ​លើក​ទី​១​កាល​ពី​ឆ្នាំ​២០១៧។ ចាំ​ថា រដូវ​កាល​ដំបូង​ឆ្នាំ​២០១៧​នោះ ក្លឹប​ចំណូល​ថ្មី​ វិសាខា ជា​ជើង​ឯក​ ហើយ​បាន​ឡើង​មក​ក្រប​ខណ្ឌ​លីគ​កំពូល។

ក្រុម​វិសាខា​ឈ្នះ​ជើងឯកលីគ​ទី២​កាល​ពី​ឆ្នាំ​២០១៧

**៣-Soccer League**

ពាន​រង្វាន់​មហាជន​ Soccer League នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​(សសយក) ប៉ុន្តែ​​នៅ​ឆ្នាំ​២០១៨​នេះ​មិន​ទាន់​ឃើញ​មាន​ដំណឹង​រៀប​ចំ​ពាន​រង្វាន់​នេះ​ទេ។ កាល​ពី​ខែ​មករា ឆ្នាំ​២០១៧​ ក្រុម​ក្រុម​បាល់ទាត់​ខណ្ឌ​ពោធិ៍​សែន​ជ័យ​​បាន​ឈ្នះ​ជើង​ឯក។

ពាន​រង្វាន់ Soccer League

៤-Mekong Club Championship

វា​ជា​ពាន​រង្វាន់​ដែល​ប្រជុំ​ដោយ​ជើង​ឯក​​លីគ​ក្នុង​ប្រទេស​តំបន់​ទន្លេ​មេគង្គ។ ពាន​រង្វាន់​នេះ​​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០១៤ ហើយ​កាល​ពី​ឆ្នាំ​២០១៧​ក្រុម​​ថៃ​ Burriram United ជា​ជើង​ឯក។ តំណាង​ក្រុម​ហ៊ុន​ឧបត្ថម្ភ​ពាន​នេះ​​ប្រចាំ​នៅ​កម្ពុជា​បាន​បញ្ជាក់​ថា ឆ្នាំ​នេះ​មិន​រៀប​ចំ​ទេ។

ក្រុម​បឹងកេត​កាល​ប្រកួត​ពាន​រង្វាន់មួយ​​នេះ

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី