បេក្ខភាព​ ៣​រូប​អាច​នឹង​ជំនួស​តំណែង Julen  ប្រសិន Real ដេញ​លោក​ចេញ

  • 2018-10-22 01:55:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Real Madrid ត្រូវ​បាន​​រាយការណ៍​ថា ខិត​ជិត​បណ្ដេញ​លោក Julen Lopetegui ចេញ​ហើយ ខណៈ​​មាន​បេក្ខភាព​៣​រូប​អាច​នឹង​មក​ជំនួស​តំណែង​ដ៏​ក្ដៅ​មួយ​នេះ។

Julen Lopetegui

គេ​ជឿជាក់​ លោក  Santiago Solari ដែល​ជា​អតីត​កីឡាករ​របស់ Real និង​បច្ចុប្បន្ន​ជា​គ្រូ​នៅ Real Madrid ឈុត​ B អាច​នឹង​ជំនួស​កន្លែង​លោក Julen។ យោង​តាម​ប្រភព​សារព័ត៌មាន Sky Sport ក្លឹប​យក្ស​របស់​អេស្ប៉ាញ​ខាង​លើ​​​បាន​ត្រៀម​រួចរាល់​ក្នុង​ការ​បញ្ចប់​កិច្ចសន្យា​របស់ Julen នៅ  Bernabeu  ក្រោយ​ដឹង​នាំ​បាន​៩​ប្រកួត​នៅ La Liga រដូវ​កាល​នេះ។

ក្រៅ​ពី​លោក  Santiago Solari អតីត​អ្នក​ចាត់​ការ​របស់​ Chelsea លោក  Antonio Conte និង​អតីត​គ្រូ​បារាំង Laurent Blanc ជា​បេក្ខភាព​២​រូប​ទៀត​ អាច​នឹង​មក​កាន់​តំណែង​​អ្នកចាត់​ការ​នៅ Madrid។ តាម​ការ​ស្ទង់​មតិ​កាល​ពី​ពេល​ថ្មី​ៗ មាន​អ្នក​គាំទ្រ​៥៣​%​គិត​ថា Julen Lopetegui នឹង​ត្រូវ​បណ្ដេញ​ចេញ​មុន​ការ​ប្រកួត El Clasico៕ ​​

Santiago Solari

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ