ចម្ងល់​មាន​ទៀតហើយ​ តើ​កីឡាករ​ ព្រឿង​ សុជាតិ​ សន្លប់​យប់មិញ​ដោយ​សារ​អ្វី?​

  • 2018-10-22 02:21:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​ជំនួប​វគ្គ​សន្សំ​ពិន្ទុ​យប់​ម្សិលមិញ​របស់​កីឡាករ​ ព្រឿង​ សុជាតិ​ ក្នុង​កម្មវិធី​ប្រដាល់​ខារាប៉ាវ​ មាន​មហាជន​ ក៏​ដូច​ជា​អ្នក​ទស្សនា​ជា​ច្រើន​នាំ​គ្នា​ងឿងឆ្ងល់​ជា​កីឡាករ​រូប​នេះ​មាន​សន្លប់​ដោយ​សារ​ត្រូវ​ស្នៀត​អ្វី​របស់​ដៃគូ។​

កីឡាករ ព្រឿង​​ សុជាតិ

បើ​តាម​អ្នក​ឲ្យ​ទឹក​កីឡាករ​ ព្រឿង​ សុជាតិ​ លើក​ឡើង​ថា​ មូលហេតុ​ដែល​សន្លប់​នោះ​គឺ​ ដោយ​សារ​កីឡាករ​ខ្មែរ​រូប​នេះ​ បុក​មុខ​និង​ក្បាល​របស់​ថៃ​ Nakkor​ ពេល​ចូល​បោះ​ទៅ​បុក​កែង។​ ក្រុម​អ្នក​ឲ្យ​អ្នក​ទឹក​ទាំង​នោះ​បន្ថែម​ថា​ បុក​និង​ក្បាល​គេ​ហើយ​ បន្ទាប់​មក​ដួល​បោក​និង​កម្រាល​សង្វៀន​ទៀត​ធ្វើ​ឲ្យ​រឹតតែ​សើ​តែ​ម្ដង​ ទើប​មិន​អាច​ក្រោក​បន្ត​ការ​ប្រកួត​បាន។​

កីឡាករ ព្រឿង សុជាតិ
កីឡាករថៃ ឈ្នះ​ម្សិលមិញ​

រំលឹក​ដែរ​ថា​ យប់​ម្សិលមិញ​នេះ​កីឡាករ​ ព្រឿង​ សុជាតិ​ សន្លប់​នៅ​ទឹក​ទី១​ ក្នុង​កម្មវិធី​សន្សំ​ពិន្ទុ​ខ្សែក្រវាត់​ខារាប៉ាវ​ ទម្ងន់​ ៦៣,៥​ នៅ​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ។​ គិត​មក​ដល់​ពេល​នេះ​កីឡាករ​រូប​នេះ​ទើប​មាន​៣ពិន្ទុ​ប៉ុណ្ណោះ​នា​៣ប្រកួត​កន្លង​ទៅ៕​

វីដេអូប្រកួត៖

អត្ថបទ៖ នួន ស៊ីណា​