Poch ប្រាប់​ថា​ខែ​មករា​ Spurs ទិញ​កីឡាករ​មែនទែន​ហើយ​

  • 2018-10-22 03:06:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ Tottenham Hotspur លោក Mauricio Pochettino បាន​បង្ហើប​ពី​ផែន​ការ​ពេល​ទីផ្សារ​បើក​នៅ​ខែ​មករា​នេះ​ ក្រោយ​មិន​បាន​ទិញ​កីឡាករ​ណា​សោះ​ការ​ពី​រដូវ​ក្ដៅ។​

Pochettino

Spurs ដែល​ឈរ​លេខ​៤ក្នុង​តារាង​ Premier League នា​ពេល​បច្ចុប្បន្ន​បាន​ប្រើ​កីឡាករ​ចាស់​ទាំង​ស្រុង​បន្ទាប់​ពី​មិន​ចំណាយ​លុយ​នាំ​យក​សមាជិក​ថ្មី​ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មួយ​ចំនួន​ធ្វើការ​រិះគន់​លើ​លោក​ Pochettino លើ​ទម្រង់​លេង​ដែល​គ្មាន​ការ​ប្រែប្រួល។​

និយាយ​ពី​ក្របខ័ណ្ឌ​កំពូល​ក្រុម​រហស្សនាម​មាន់​ខ្នាយ​មាស​ធ្វើ​បាន​ល្អ​គួរ​សម​ដោយ​ស្ថិត​នៅ​ប្រអប់​ Top 4 ក្រោយ​៩​សប្ដាហ៍​ប៉ុន្តែ​នៅ​ Champions League វិញ​ពួកគេ​ចាញ់​ងើប​មុខ​មិន​រួច​២​ប្រកួត​មក​ហើយ។​ យ៉ាង​ណា​អ្នក​ចាត់​ការ​សញ្ជាតិ​អាហ្សង់ទីន​សន្យា​នឹង​ទិញ​កីឡាករ​ថ្មី​ខែ​មករា​នេះ​ដើម្បី​ស្រោច​ស្រង់​ក្រុម​ឡើង​វិញ។

“ខែ​មករា​មក​ដល់​ Spurs ​នឹង​ព្យាយាម​ចុះ​ហត្ថលេខា​យក​កីឡាករ​ថ្មី។​ ខ្ញុំ​គិត​ថា​គ្រប់​ក្រុម​ទាំង​អស់​សុទ្ធតែ​ទិញ​កីឡាករ​​ដើម្បី​ប្ដូរ​របៀប​លេង។​ ពួក​យើង​នឹង​ព្យាយាម​ម្ដង​ទៀត​នៅ​ខែ​មករា។ Poch និយាយ​ដូច្នេះ៕

ប្រភព៖ theguardian   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម