អ្នក​គាំទ្រ​​ភ្ញាក់ផ្អើល ក្រោយ​ T.O.P បង្ហោះ​វីដេអូ​​មួយ​លើ Instagram​ តែបែរជាលុប​វិញភ្លាម​

  • 2018-10-22 08:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​​មាន​ការ​ភ្ញាក់ផ្អើល និង​រំភើប​ជា​ខ្លាំង ខណៈ​បាន​ឃើញ​សមាជិក​ក្រុម BIG BANG តារា​ចម្រៀង T.O.P បង្ហោះ​វីដេអូ​មួយ​លើ​គណនី​ Instagram របស់​លោក​ជា​លើក​ដំបូង ក្រោយ​បាត់​មុខ​អស់​រយៈពេល​យូរ​កន្លង​មក​នេះ។

នៅ​រសៀល​ថ្ងៃ​ទី ២១ ខែ​តុលា​ តារា​ចម្រៀង T.O.P បាន​បង្ហោះ​ឃ្លីប​វីដេអូ​មួយ​លើ​ Story របស់​គណនី Instagram របស់​លោក។ ក្នុង​វីដេអូ​មួយ​នោះ អ្នក​គាំទ្រ​អាច​ឮ​សំឡេង​តារា​ចម្រៀង​រូប​នេះ រៀបរាប់​ពី​មុខ​ម្ហូប​ដែល​លោក​បាន​កុម្ម៉ង់​ពី​ភោជនីយដ្ឋាន​ជប៉ុន​មួយ​កន្លែង​ក្នុង​ទីក្រុង Seoul ដែល​មាន​ឈ្មោះ​ថា Ariaka។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ វីដេអូ​មួយ​នោះ ក៏​ត្រូវ​បាន​លោក​លុប​ចោល​ភ្លាម​ៗ​ផង​ដែរ ក្រោយ​បង្ហោះ​មិន​ទាន់​បាន​ប៉ុន្មាន​ផង​នោះ។

សមាជិក​ក្រុម BIG BANG តារា​ចម្រៀង T.O.P បាន​ផ្អាក​ការ​លេង​បណ្ដាញ​សង្គម​របស់​លោក មួយ​រយៈ​ធំ​មក​ហើយ ខណៈ​លោក​កំពុង​ជាប់​បំពេញ​ភារកិច្ច​ក្នុង​ជួរ​កង​ទ័ព។ ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្នក​គាំទ្រ​ក៏​អាច​ឃើញ​លោក​លើ​បណ្ដាញ​សង្គម ម្ដង​ម្កាល​ផង​ដែរ នៅ​ពេល​លោក​ឆ្លៀត​ពេល​បន្តិច​បន្តួច​បែប​នេះ៕ ​

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម