កប់!​ម្ចាស់​មេដាយ​មាស​ម៉ូតូ​ទឹក​ ​​ទិញ​រថយន្ត​​ជូន​ម្ដាយ​​​តម្លៃ​ជិត​៨​ម៉ឺន​ដុល្លារ​​

  • 2018-10-22 09:22:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ម្ចាស់​មេដាយ​មាស​ Asian Games 2018 និង​ជា​ម្ចាស់​មេដាយ​ប្រាក់​ពិភព​លោក សាលី អ៊ូមើត បាន​ទិញ​រថយន្ត​មួយ​គ្រឿង​ជួន​ម្ដាយ​ម៉ាក Ford សេរី​ឆ្នាំ​២០១៩​​ ក្នុង​តម្លៃ៧៩៩៩៩ដុល្លារ​អាមេរិក​ កាល​ពី​ពេល​ថ្មី​ៗ​នេះ​។ ​

​ឡាន​នេះ​ អ៊ូមើត​ ទិញ​ជូន​អ្នក​​មាន​គុណ​​ក្នុង​ឱកាស​ខួប​កំណើត​អ្នក​មាន​គុណ​គម្រប់៤៨​ឆ្នាំ​។ ​សាលី អ៊ូមើត បាន​ប្រកួត​តំណាង​ឲ្យ​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​ Asian Games 2018 ឈ្នះ​មេដាយ​មាស​​១​គ្រឿង ​និង​សំរឹទ្ធ​មួយ​គ្រឿង។ ជាង​នេះ​ទៅ​ទៀត​រូប​គេ​ទើប​តែ​ប្រកួត​តំណាង​ឲ្យ​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​កម្រិត​ពិភព​លោក​ ដោយ​ឈ្នះ​មេដាយ​ប្រាក់​ចំនួន​១​គ្រឿង៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី