ចាំអង្កាល់? នាំមនុស្សសំណព្វ ទៅពិនិត្យបេះដូង ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចៃដន្យ ទាន់គេមិនគិតថ្លៃ

  • 2018-10-25 09:07:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បេះដូងគឺជាសរីរាង្គមួយដែលមិនអាចខ្វះបានក្នុងខ្លួនមនុស្ស ដូច្នេះអ្នកចាំបាច់ត្រូវយកចិត្តទុកដាក់ និងធ្វើយ៉ាងណាការពារអំណោយធម្មជាតិដ៏សំខាន់នេះឲ្យបានខ្ជាប់ខ្ជួន។ វិធីបឋមមួយដែលអ្នកត្រូវធ្វើដើម្បីការពារ និងដឹងពីស្ថានភាពបេះដូងអ្នក គឺត្រូវធ្វើការពិនិត្យឲ្យបានទៀងទាត់។

នេះជាដំណឹងល្អសម្រាប់អ្នកស្រលាញ់សុខភាពទាំងឡាយ ព្រោះនៅពេលឆាប់ៗខាងមុខ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា (Manulife Cambodia) សហការជាមួយសមាគមគ្រូពេទ្យបេះដូងកម្ពុជា នឹងរៀបចំកម្មវិធីសុខភាពបេះដូង ‘My Heart, Your Heart’ ដោយមានការផ្ដល់ជូនការពិនិត្យបេះដូងដោយឥតគិតថ្លៃជូនប្រជាជនកម្ពុជពីសំណាក់សមាជិកសមាគមគ្រូពេទ្យបេះដូងកម្ពុជាផ្ទាល់តែម្តង។

លើសពីនោះ ក៏មានការចែករំលែកចំណេះដឹងបន្ថែមពីការថែរក្សាសុខភាពបេះដូងពីសាស្ត្រាចារ្យវេជ្ជបណ្ឌិត សុខ ជួរ ប្រធានផ្នែកជំងឺបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែត និងជាប្រធានសមាគមគ្រូពេទ្យបេះដូងកម្ពុជា រួមជាមួយលោកវេជ្ជបណ្ឌិត ថេង យូដាលីន ឯកទេសជំងឺបេះដូង និងសរសៃឈាមផងដែរ។

កម្មវិធី​នេះ​នឹង​ធ្វើ​ឡើង​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ចាប់​ពី​ម៉ោង ៨:០០ព្រឹក ដល់ ១២:០០ ថ្ងៃ​ត្រង់​នៅ​ថ្ងៃ​អាទិត្យ ទី​២៨ ខែ​តុលា​នេះ។ កុំ​ភ្លេច​ចូល​រួម​ទាំង​អស់​គ្នា ព្រោះ​ក្រុម​ហ៊ុន​ មេនូឡាយហ្វ៍​ នឹង​បរិច្ចាគ​ថវិកា ២០០០០ រៀល​ទៅ​កាន់​សមាគម​គ្រូពេទ្យ​បេះដូង​កម្ពុជា សម្រាប់​ការ​ចូលរួម​របស់​លោក​អ្នក​ម្នាក់​ៗ។

ក្រៅពីនេះ នៅចុងកម្មវិធីអ្នកនឹងបានរីករាយជាមួយការសម្តែងពីតារាចម្រៀងសំណព្វចិត្តមានដូចជា កញ្ញា ចិត្ត កញ្ចនា និងលោក ស៊ូលី ផេង ហើយកាន់តែពិសេសនោះគឺលោកអ្នកមានឱកាសចូលរួមចាប់រង្វាន់ Apple Watch ចំនួន ៥ គ្រឿងផងដែរ។ ចូលទៅកាន់ Link ​កម្មវិធី​ឈ្នះ​រង្វាន់​នេះ ដើម្បីដឹងពីដំណើរការនៃការចុះឈ្មោះ។

អត្ថបទ៖ សុខណា