ទើប​រក​ឃើញ​គំនិត​ថ្មីមួយ ទូរសព្ទ​អា​ច​ប្រើអេក្រង់​ពេញបាន ហើយ​មិន​បាច់​ឆកទៀត

  • 2018-10-30 02:30:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អេក្រង់​លាត​ពេញ​ មាន​ទំនោរ​ចាប់​អារម្មណ៍​ច្រើន​ សម្រាប់​ស្មាតហ្វូន​បច្ចុប្បន្ន​ ប៉ុន្តែ​បញ្ហា​ត្រង់​ថា​ កន្លែង​ណា​ដាក់​កាមេរ៉ា​ ឬ​ Sensor។ Notch ជា​ដំណោះស្រាយ​ ក្រុមហ៊ុន​ផលិត​ទូរសព្ទ​កំពូល​ជា​ច្រើន​ ភ្ជាប់​ជាមួយ​ ដូចជា​ iPhone XS ឬ​ Huawei Mate 20 Pro ជា​ដើម​។

ប៉ុន្តែ​ Oppo មាន​គំនិត​ផ្សេង​ ជាមួយ​ម៉ូដែល​ Find X មាន​កាមេរ៉ា​បង្កប់​ហូត​ប្រើ​ពេល​មាន​តម្រូវការ​។ នេះ​ទំនង​អាច​ជា​បច្ចេកវិទ្យា​អនាគត​។​

មិន​យូរ​ប៉ុន្មាន​ Xiaomi ក៏​ចាប់​អារម្មណ៍​ដែរ​ ជាមួយ​ម៉ូដែល​ចុង​ក្រោយ​ Mi Mix 3 របស់​ខ្លួន​។ Mi Mix 3 ប្រើ​ប្រព័ន្ធ​ម៉ាញេទិច​ ដោយ​ហូត​ទូរសព្ទ​ឡើង​លើ​បង្ហាញ​កាមេរ៉ា​មុខ​។ ប្រព័ន្ធ​រក្សា​គុណភាព​ល្អ​បាន​ ៣០០​ ០០០ជុំ​ ច្រើន​ជាង​ ៣ ដង​បើ​ប្រៀប​នឹង​ Oppo Find X។ ក្រៅ​ពី​នេះ​ក៏​មាន​ម៉ូដែល​ Vivo NEX S (មាន​មុខងារ​ស្កេន​ក្រយៅ​ដៃ​បង្កប់​ក្រោម​អេក្រង់ និង​កាមេរ៉ា​ហូត​ឡើង​លើ​), Honor Magic 2 (ប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃ​ ៣១ ខែ​តុលា​ ទំនង​នឹង​ប្រើ​ប្រព័ន្ធ​ហូត​បែប​នេះ​)។

ចំពោះ​ Galaxy S10 មាន​ការ​រំពឹង​ទុក​ថា​ នឹង​បំបាត់​ចោល​តម្រូវ​ការ​ប្រព័ន្ធ​ម៉ាញេទិច​ ជំនួស​ឲ្យ​កាមេរ៉ា​បង្កប់​ក្រោម​អេក្រង់​តែ​ម្តង​ នៅ​ឆ្នាំ​ ២០១៩។

មិន​ថា​ Notch, កាមេរ៉ា​ហូត​ឡើង​, Sensor បង្កប់​ក្រោយ​អេក្រង់​ អាច​ទំនង​រក្សា​ការ​ប្រើប្រាស់​លើ​ទូរសព្ទ​នា​ពេល​អនាគត​ ហើយ​ក្រុមហ៊ុន​ចិន​ ទំនង​នឹង​មាន​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​ជាង​នេះ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Pocket Lint   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទពេញនិយម