គន្លឹខ្លះៗ​ ទំនងជាអាចជួយ​ទប់ស្កាត់​កូនៗពីការ​ញៀន​នឹង​ទូរសព្ទដៃឬ iPadបាន​​

  • 2018-10-30 07:53:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម័យ​បច្ចេក​វិទ្យា​ជឿន​លឿន​បូក​រួម​ជាមួយ​នឹង​តម្លៃ​ទូរសព្ទ​ទំនើប​ៗ(Smart Phone)​ធូរ​ថ្លៃ​ទៅ​តាម​ប្រ​ភេទ​ខ្លះ​ផង​នោះ​ឱ​ពុក​ម្តាយ​មួយ​ចំនួន​បាន​ទិញ​ទូរសព្ទ​ឲ្យ​កូន​ៗ​របស់​ខ្លួន​ប្រើ​ទាំង​កំពុង​រៀន​នៅ​ថ្នាក់​បឋម​សិក្សា ឬ​ខ្លះ​ទៀត​ឲ្យកូន​តូចៗ​របស់​ខ្លួន​លេង​ក៏​មាន។

ការ​សិក្សា​មួយ​ចំនួន​បាន​លើក​ឡើងថា​មាន​កុមារ​ជា​ច្រើន​បាន​ញៀន​ទៅ​នឹង​ទូរសព្ទ​ ចូល​ចិត្ត​នៅ​សម្ងំ​ក្នុង​បន្ទប់​ម្នាក់​ឯង​លេងទូរសព្ទ និង​​មាន​ពេល​ខ្លះ​សម្តែងនូវ​ការវិការ​មិន​សម​រម្យ​ពេល​ឱពុក​ម្តាយ​ដក​ទូរសព្ទ​ជាដើម។ អ្វី​ទាំងនេះ​អ្នកជំនាញ​ថា​កុមារ​ញៀន​​នឹង​ទូរសព្ទ​ហើយ។

ក្រុម​ហ៊ុន​ឯកជន​មួយ​ឈ្មោះថា​ Influence Central បាន ធ្វើ​ការ​សិក្សា​មួយ​នៅ​ឆ្នាំ២០១៦ បន្ត​លើ​កិច្ច​ការ​ដែល​ធ្វើឡើង​ម្ត​ងរួច​មក​ហើយ​នៅ​ឆ្នាំ២០១២ ដោយ​បាន​រកឃើញ​ថា​កុមារ​ភាគ​ច្រើន​ប្រើ​ទូរសព្ទផ្ទាល់​ខ្លួន​​ដំបូង​នៅ​អាយុ​១០,៣​ឆ្នាំ​​ និង​កុមារ​នៅ​វ័យ​១២​ឆ្នាំ​ចំនួន​៥០​ភាគរយ​មាន​​ប្រើ​បណ្តាញ​សង្គម​។

តើ​ឱ​ពុក​ម្តាយ​ត្រូវ​ធ្វើ​អ្វី​ខ្លះដើម្បី​ទប់​ស្កាត់​កូន​កុំឲ្យ​ញៀន​នឹង​ទូរសព្ទ((Smart Phone)?​​

ដើម្បី​ទប់​ស្កាត់​ការ​ញៀន​ទូរសព្ទ​របស់​កុមារ​​អង្គការ​ធ្វើការ​លើ​សុខភាព​កុមារ​ខ្លះ​ណែ​នាំ​ឲ្យ​ម្តាយ​ឱ​ពុក​ចេះ​ប្រើ​ប្រាស់​ភាសា​ក្នុងការ​ហាមឃាត់កូន​ក្នុង​ការ​ប្រើ​ប្រាស់ទូរសព្ទ ចំណាយ​ពេល​នៅជាមួយ​កូនៗ​ និង​ធ្វើជា​គំរូ​ដល់​កូនៗ។

អង្គការ​បរទេស​មួយ​មាន​ឈ្មោះថា Child in The City បាន​ចុះ​ផ្សាយ​​ថា​បច្ចេកវិទ្យា​ពិត​ជា​មាន​ប្រ​យោជន៍​សម្រាប់​បម្រើ​ការ​ប្រ​ចាំ​ថ្ងៃ​របស់​មនុស្ស​ជាតិ ប៉ុន្តែ​ថា​ពេល​ខ្លះ​ក៏នាំ​​មក​នូវ​ផល​អាក្រក់​ផង​ដែរ។

ចុចអាន បើ​មិន​ចង់​ឲ្យ​កូន​ៗខ្សោយទំនាក់ទំនង ឬមិនងាយ​ចេះនិយាយ​ ត្រូវ​បញ្ឈប់់រឿងនេះជា​បន្ទាន់​

អង្គការ​ដដែល​បាន​ផ្តល់​ជាគំនិត​ថា​ឱពុក​ម្តាយ​មិន​គួរ​និយាយ​ដោយ​ដំឡើង​សំឡេង​នូវ​​ពាក្យ​ថា​ «ទេ» នៅ​ពេល​កូន​តូច​របស់​ខ្លួន​ទារ​ទូសព្ទ​ដើម្បី​លេង​នោះទេ ដែល​នាំឲ្យកូន​មាន​អារម្មណ៍​មិន​ល្អ។ ផ្ទុយ​មក​វិញ​ឱ​ពុក​ម្តាយ​គួរ​និយាយ​ដោយ​ពាក្យ​សម្តី​បដិសេធ​បែប​ផ្អែម​ល្ហែម និង​ពន្យល់ពី​ហេតុ​ផល​វិញ​។​

ប្រ​ភព​ដដែល​បន្តថា​ក្នុង​ក្រុម​គ្រួសារ​ក៏​គួ​រដាក់​វិធានការ​ណ៍​មួយ​ចំនួន​ដូច​ជា​មិន​ឲ្យ​ប្រើ​ទូរសព្ទ​ពេល​ជុំគ្នា​ទទួល​ទាន​ហារអារ បិទទូសព្ទ​មុនចូល​គេង និង​មិន​ឲ្យ​ប្រើ​ទូរសព្ទ​បើ​មិន​បញ្ចប់​កិច្ច​ការ​សាលា​ជាដើម។

​អង្គការ​ខាង​លើ​ឲ្យ​ដឹង​ទៀត​ថា​កុមារ​បច្ចុប្បន្ន​ចូល​ចិត្ត​នៅ​ក្នុង​បន្ទប់​មើល​ទូរសព្ទ ឬអង្គុយ​មើល​ទូរសព្ទ ហើយ​ដើម្បី​ទប់ស្កាត់​រឿងទាំងនេះ​ឱពុក​ម្តាយ​ត្រូវ​ឧស្សាហ៍នាំកូន​ដើរ​លេង​ក្រៅ​ផ្ទះ និង​ធ្វើជា​គំរូ​របស់​កូន​ដោយ​​​ប្រើ​ឬលេង​ទូរសព្ទ​​។

បើ​ដូច្នេះតើ​កុមារ​អាយុ​ប៉ុន្មាន​ទើប​សមនឹង​ប្រើ​ទូរសព្ទ​ទំនើប(Smart Phone)​បាន?

​សម្រាប់វិទ្យាស្ថាន​បរទេស​មួយ​ទៀត​មាន​ឈ្មោះថា​ Child Mind ពន្យល់​ថាការ​ប្រើ​ប្រាស់​ទូរសព្ទ​Smart Phone មិនអាស្រ័​យ​លើ​អាយុ​របស់​កុមារ​នោះ​ទេ តែ​អាស្រ័យ​លើ​ភាព​ចាស់ទុំ និង​ការ​យល់​ដឹង​របស់​កុមារ​ក្នុង​ប្រើ​ប្រាស់​ឧបករណ៍​នេះ​បាន​ត្រឹម​ត្រូវ​កម្រិត​ណា​​តែ​ប៉ុណ្ណោះ។

ប្រ​ភព​ដដែល​បន្ត​ថា​អ្នកខ្លះ​ឲ្យ​កូន​ប្រើ​ទូរ​សព្ទ​​នៅ​អាយុ​១៤ ឆ្នាំ​ហើយ​អ្នក​ខ្លះ​ក៏​ឲ្យ​កូន​ប្រើ​នៅ​អាយុ​១២​ឆ្នាំ អាស្រ័យ​លើ​ភាព​ចាស់ទុំ​របស់​កូន។

ការ​ចុះ​ផ្សាយ​មួយ​របស់​​ The Mirror ដោយ​បាន​សម្ភាសន៍​ជាមួយ​ស្ថាប​និក​ Microsoft លោក Bill Gates និងបាន​សួរ​លោក​ថា​តើ​កូនៗ​របស់​លោក​បាន​ប្រើ ទូរសព្ទ​ផ្ទាល់ខ្លួន​នៅ​អាយុ​ប៉ុន្មាន? លោក​ Bill Gates ថា​លោក​មិនបាន​ឲ្យ​កូន​លោក​ប្រើ​ទូរសព្ទ​ផ្ទាល់​ខ្លួន​មុន​អ្នក​ទាំងនោះ​មាន​អាយុ​១៤​ឆ្នាំ​នោះ​ទេ​៕

ចុចអាន​ ផលប៉ះពាល់ ៤យ៉ាង អ្នកញៀនទូរសព្ទដឹងហើយ តែឈប់មិនបាន

អត្ថបទ៖ ទូច សុខា

អត្ថបទថ្មី