អារម្មណ៍ពិត អែត វីន ក្រោយស្រាតខោអាវអស់ឲ្យ ឌុច លីដា មើលគ្មានសល់

  • 2018-10-31 03:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​សម្ពោធ​រឿង​"កូនពស់កេងកង" កន្លង​ទៅ​​​ថ្មីៗ​នេះ​តារា​សម្ដែង​ ឌុច លីដា បាន​បើក​កកាយ​គ្មាន​សល់​ត្រង់​ឈុត​ឆាក​ អែត វីន ឈរ​ស្រាត​នៅ​ចំពោះ​មុខ​ខ្លួន​ដល់​ថ្នាក់​ធ្វើ​ឲ្យ​នាង​ ដក់​ជាប់​ក្នុង​ចិត្ត​មិន​អាច​បំភ្លេច​បាន​​ទោះបី​ជា​រឿង​មួយ​នេះ​កន្លង​ហួស​ទៅ​ក៏ដោយ។

ក្រោយ​ពី​ ឌុច លីដា បើក​កាយ​រឿង​ឃើញ​ខ្លួន​ប្រាណ​ខ្ទេច​គ្មាន​សល់​ អែត វីន បាន​បង្ហាញ​អារម្មណ៍​ខ្មាស​អៀន​យ៉ាង​ខ្លាំង​តែ​មិន​ដឹង​ធ្វើ​យ៉ាង​ណា​​ដើម្បី​ឲ្យ​សាច់​រឿង​ទាំង​មូល​ចេញ​មក​ឲ្យ​បាន​ល្អ​ លោក​មាន​តែ​ប្រថុយ​លះ​បង់​ខ្លួន​ប្រាណ​មួយ​គ្រា​សិន​ទៅ។ ណាមួយ​ខណៈ​ពេល​សម្ដែង​មាន​តែ​ ឌុច លីដា ម្នាក់​ប៉ុណ្ណោះ​​ដែល​បាន​ឃើញ​រូប​រាង​អាក្រាត​កាយ​របស់​លោក។

​បន្ថែម​ពី​នេះ​តួ​ឯក​ប្រុស​នៅ​ក្នុង​រឿង​​ភាគ​ខាង​លើ​ថា​ នៅ​ពេល​ឃើញ​លោក ឈរ​ស្រាត​​នៅ​ពី​មុខ​ចំ​ដោយ​គ្មាន​បិទ​បាំង​អ្វី​សូម្បី​បន្តិច​​ខណៈ​ពេល​ហ្នឹង​ ឌុច លីដា ស្រែក​ភ្លាត់​ភ្លាត់មាត់ភ្លាត់ក ឯ​មុខ​វិញ​ឡើង​ក្រហម​អស់​ហើយ។ ឯ​លោក​វិញ​និយាយ​ស្ទើរ​មិន​ចេញ​ព្រោះ​តែ​មាន​អារម្មណ៍​ខ្មាសអៀន​ខ្លាំង​ពេក។

តែ​ប្រសិន​បើ​លោក មិន​ស្រាត​ខោ​អាវ​អស់​ត្រង់​ឈុត​ឆាក​ហ្នឹង​ក៏​មិន​ធ្វើ​ឲ្យ​ ឌុច លីដា ភ្ញាក់​ផ្អើល​ខ្លាំង​ដែរ​តែ​ពេល​ស្រាត​អស់​អ៊ីចឹង​ធ្វើ​ឲ្យ​នាង សម្ដែង​កាន់​តែ​ល្អ​​ថែម​មួយ​កម្រិត​ទៀត​ មិន​ខុស​ច្រើន​ដង​តែ​ម្ដង ឬ ពីរ​ដង​គឺ​​ល្អ​ហើយ។

ជាមួយ​ពាក្យ​សម្ដី​លេង​សើច អែត វីន និយាយ​ថា៖" ខ្ញុំ​មាន​អារម្មណ៍​ខ្មាស​បង ឌុច លីដា ខ្លាំង​ណាស់​បង​និយាយ​អត់​ចង់​ចេញ​ទេ។ តែ​ខំ​ធ្វើ​ចិត្ត​ហើយ​គិត​ថា​បើ​យើង​មាន​របស់​ល្អ​ហើយ ឲ្យ​គេ​មើល​បន្តិច​ក៏​មិន​អី​ដែរ​ ព្រោះ​ស្លាប់​ទៅ​ដុត​ចោល​ដដែល​ ហាហា"៕

​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម