រឿង ៤ យ៉ាង អ្នកគាំទ្រ​ស្ទើរ​មិន​ចង់ជឿ ថ្ងៃ​ Apple សម្ពោធ​ផលិតផល​ថ្មី

  • 2018-11-07 02:03:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​ចេញ​ MacBook Air និង​ Mac mini នា​ពេល​ថ្មី​ៗនេះ​ ដែល​ជា​ផលិតផល​ ស្ទើរតែ​គិត​ថា​ បាត់​ខ្លួន​ទាំង​ស្រុង​ ពី​បណ្តាល​សង្វាក់​ផលិតកម្ម​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​មួយ​នេះ​។ ​ទាំង​ផលិតផល​ និង​បច្ចេកវិទ្យា​ជា​ច្រើន​ មិន​បាត់​មុខ​ទាំងស្រុង​នោះ​ទេ​ គ្រាន់​តែ​យូរ​ ឬ​ឆាប់​ នឹង​មាន​វត្តមាន​ឡើង​វិញ​ ជាមួយ​នឹង​សមត្ថភាព​បន្ថែម​។ ឧទាហរណ៍​ ដូចជា​ MacBook Air និង​ Mac mini ស្រាប់​។

Touch Bar

MacBook Air មិន​មាន​ Touch Bar នោះ​ទេ​ ប៉ុន្តែ​ភ្ជាប់​ជាមួយ​ Touch ID Sensor ដែល​មាន​ភាព​ពេញនិយម​បំផុត​។ Touch ID ជា​បច្ចេកវិទ្យា​មួយ​ជួយ​ដោះស្រាយ​បញ្ហា​បាន​ច្រើន​ ដូចជា​ផ្ទៀង​ផ្ទាត់​ម្ចាស់​ម៉ាស៊ីន​ ឬ​ផ្ទៀងផ្ទាត់​ការ​បង់ប្រាក់​តាម​ប្រព័ន្ធ​អាច​ប្រើ​បាន​។

Touch Bar ស្ងាត់​បន្តិច​ ប៉ុន្តែ​អាច​នឹង​មាន​ការ​ប្រែប្រួល​ប្រើប្រាស់​លើ​ផលិតផល​ផ្សេង​ៗរបស់​ Apple អាច​ជា​អំបូរ​ Mac ក៏​អាច​ថា​បាន​។

MacBook

អ្នក​ទស្សនា​ព្រឹត្តិការណ៍​ Apple ជា​ច្រើន​ រំពឹង​ចេញ​ម៉ូដែល​ MacBook ប៉ុន្តែ​បែរ​ជា​មាន​វត្តមាន​ MacBook Air ទៅ​វិញ​។ MacBook Air បាន​បន្ថែម​លក្ខណៈ​សម្បត្តិ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ដូចជា​ Thunderbolt 3 Ports ពីរ​, Touch ID, កាមេរ៉ា​ FaceTime 720p, អេក្រង់​ប្រភេទ​ Retina Display រួម​ទាំង​តួ​ស្តើង​ស្រាល​ជាង​ជំនាន់​មុន​ផង​ដែរ​។

ចុះ​ម៉ូដែល​ MacBook វិញ?​ នេះ​ក៏​ប្រហែល​ជា​មាន​ការ​គិតគូរ​ឡើង​វិញ​ ដូច​នឹង​ Air នេះ​ដែរ​។

Lightning

Lightning បាន​ក្លាយ​ជា​ស្តង់ដារ​សម្រាប់​ iOS Device របស់​ Apple ជា​យូរ​មក​ហើយ​ ប៉ុន្តែ​ iPad Pro បាន​ប្តូរ​ទៅ​ប្រើ USB-C វិញ​។ នេះ​អាច​ជា​សញ្ញា​មួយ​ Apple អាច​នឹង​មាន​ផ្លូវ​ចេញ​ថ្មី។​

ឧបករណ៍​ជាច្រើន​របស់​ Apple នៅ​ប្រើ​ Lightning នេះ​ដូចជា​ iPad, Magic Trackpad, Magic Keyboard, Magic Mouse និង​ Apple Pencil ជំនាន់​ទីមួយ​ រួម​ទាំង​ iPhone ដែរ​។

USB-C មាន​អត្ថប្រយោជន៍​លើ​ Lightning ច្រើន​គួរសម​ដែរ​ ដូចជា​ភ្ជាប់​ជាមួយ​ Monitor មាន​អេក្រង់​ធំ​ៗ និង​សាក​ថ្ម​ឧបករណ៍​ផ្សេង​បាន​។ Lightning នៅ​មាន​គុណសម្បត្តិ​ច្រើន​នៅ​ឡើយ​ ប៉ុន្តែ​ USB-C ច្បាស់​ណាស់​ជា​អនាគត​រន្ធ​ភ្ជាប់​។

AirPower

ប្រព័ន្ធ​ Ecosystem របស់​ Apple នរណា​ក៏​សរសើរ​ថា​ធ្វើ​បាន​ល្អ​ដែរ​។ យ៉ាង​ណា​មិញ​ បន្ទះ​សាក​ថ្ម​ AirPower ហាក់​ស្ងាត់​ក្នុង​ឆ្នាំ​ ២០១៨ នេះ​នៅ​ឡើយ​។ សង្ឃឹម​ថា​ឆ្នាំ​ថ្មី​ នឹង​លេច​រូបរាង​ពិត​ប្រាកដ​ជា​ផ្លូវការ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Macworld   ប្រែ​សម្រួល៖ ប៊ុនធឿន