MacBook Air ២០១៨ បន្ថែម​សមត្ថភាព​ ត្រូវ​ចិត្ត​​អ្នក​ប្រើប្រាស់​ទូទៅ​ ជាង​អ្នកប្រើអាជីព

  • 2018-11-08 02:35:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

MacBook Air ថ្មី​របស់​ Apple មាន​ទំហំ​ ១៣អ៊ីង​, Trackpad ធំ​, រន្ធ​ USB-C/Thunderbolt 3 Ports ពីរ​, បច្ចេកវិទ្យា Keyboard ឆ្នាំ​ ២០១៨, Touch ID, Chip T2 និង​អេក្រង់​ Retina។ ម៉ូដែល​ស្តើង​របស់​ Apple ក្រោយ​នេះ​បន្ថែម​សមត្ថភាព​បង្កើន​ការ​ចាប់អារម្មណ៍​ពី​សំណាក់​អ្នក​ប្រើប្រាស់​ទូទៅ​ជា​ច្រើន​។

ទំហំ​អេក្រង់​

មាន​អេក្រង់​ទំហំ​ ១៣ អ៊ីង​ ជា​តម្រូវការ​ពេញនិយម​ប្រើប្រាស់​ប្រចាំថ្ងៃ​ មិន​តូច​ពេក​ ងាយស្រួល​ទុក​ដាក់​។

USB-C/Thunderbolt 3 Ports ពីរ​

MacBook Air មក​ជាមួយ​រន្ធ​ USB-C/Thunderbolt 3 ពីរ​ ដែល​ងាយស្រួល​ អាច​សាក​ថ្ម​ ខណៈ​ទាញ​រូបភាព​ពី​កាមេរ៉ា​បាន​។

T2 និង​ Touch ID

T2 ជា​ Chip សុវត្ថិភាព​របស់​ Apple បំពាក់​ក្នុង​ MacBook Air ថ្មី​ អាច​ធានា​ Software ដំណើរការ​ អំឡុង​ពេល​ Boot process មិន​មាន​ការ​រំខាន​។ ល្អ​បំផុត​ សម្រាប់​អ្នក​ជំនួញ​ ឬ​មនុស្ស​ទូទៅ​គិត​គូរ​ពី​ចំណុច​សុវត្ថិភាព​។ Apple ក៏​បាន​បញ្ជាក់​ដែរ​ថា​ Microphone លើ​ Laptop ដែល​មាន​ Chip T2 របស់​ Apple នឹង​បិទ​ដំណើរការ​ ពេល​បិទ​គ្រប​។ រួម​ទាំង​ Touch ID ជា​មុខងារ​ផ្ទៀងផ្ទាត់​ពេញនិយម​បំផុត អាច Unlock ចូល​ប្រើ​ម៉ាស៊ីន​បាន​កាន់​តែ​ងាយស្រួល​ប្រកប​ដោយ​សុវត្ថិភាព​។

អេក្រង់​ Retina

ពិបាក​ប្រាប់​បន្តិច​ពី​ភាព​ខុសគ្នា​រវាង​អេក្រង់​ Retina និង​ មិនមែន​ Retina ប៉ុន្តែ​និយាយ​ដោយ​សាមញ្ញ គ្រប់​យ៉ាង​លើ​អេក្រង់​ Retina ងាយស្រួល​អាន​ត្រជាក់​ភ្នែក​ និង​រូបភាព​បង្ហាញ​ល្អ​ប្រសើរ​ ពេល​កាត់ត​។

MacBook Air ថ្មី​នេះ​ មាន​មុខងារ​ថ្មី​ល្អ​ៗ បំពាក់​ Chip ជំនាន់​ថ្មី​ ជាមួយ​នឹង​តម្លៃ​សមរម្យ​ សាក​សម​សម្រាប់​មនុស្ស​ទូទៅ​ច្រើន​ជាង​ អ្នក​ប្រើប្រាស់​ប្រភេទ​អាជីព​ ប្រើ​កម្មវិធី​មាន​ដំណើរការ​ខ្លាំង​ៗ។ ម៉ូដែល​នេះ​ ក៏​អាច​ឡើង​ RAM ដល់​ទៅ​ 16GB បាន​ផង​ដែរ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទពេញនិយម
អត្ថបទថ្មី