អ្នកមានកូន​ខ្ចី អាច​​ចូលចិត្ត​មុខងារ​នេះ! របៀប​ប្រើ​មុខងារ​ Live Listen ជាមួយ​ AirPods លើ​ iOS 12

  • 2018-11-08 03:59:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​ Apple ចេញ​ iOS 12 ក្រុមហ៊ុន​បាន​បន្ថែម​មុខងារ​ Live Listen អាច​ប្រើ​ជាមួយ​ AirPods ដោយ​អាច​ប្រើ​ iOS device ជា​ Mic ហើយ​មាន​សំឡេង​បញ្ជូន​តាមរយៈ​កាស​របស់​ Apple។

មុខងារ​នេះ​ល្អ​ ឧទាហរណ៍​ អាច​ប្រើ​ iPhone ឬ​ iPad ដាក់​នៅ​ក្បែរ​នឹង​គ្រែ​គេង​ទារក​ ខណៈ​ពាក់​កាស​មួយ​ចំហៀង​ស្តាប់​ នៅ​បន្ទប់​មួយ​ទៀត​ មើល​ទូរទស្សន៍​ក្បែរ​ៗនោះ​ដែរ​ ព្រោះ​បើ​នៅ​ឆ្ងាយ​ពេក​អាច​ដាច់​ Bluetooth។

Live Listen អាច​ដំណើរការ​ ពេល​សំឡេង​ដទៃ​ទៀត​កំពុង​លេង​លើ​ iPhone ឬ​ iPa​d។ នេះ​អ្នក​អាច​ស្តាប់​តន្ត្រី​ ខណៈ​រក្សា​ការ​តាមដាន​សំឡេង​ទារក​បាន​។ គួរ​ដឹង​ផង​ដែរ​ថា​ ពេល​កំពុង​ស្តាប់​អ្វី​ក៏​ដោយ​ សំឡេង​នឹង​ប្តូរ​ទៅ​ជា​កម្រិត​ Mono ដើម្បី​ឲ្យ​ត្រូវ​គ្នា​នឹង​ Live Listen Stream ហើយ​មុខងារ​ Tab Gestures របស់​ AirPods នឹង​បិទ​ ដរាប​ណា​មុខងារ​នេះ​បើក​ប្រើ​។

នេះ​របៀប​បើក​ដំណើរការ​ Live Listen លើ​ iPhone និង​ iPad

១) បើក​កម្មវិធី​ Settings លើ​ iPhone ឬ​ iPad

២) ចុច​លើ​ Control Center > Customize Controls

៣) អូស​ចុះ​ក្រោម​ ចុច​លើ​ប៊ូតុង​សញ្ញា​បូក​ (+) នៅ​ក្បែរ​ Hearing

នេះ​របៀប​ប្រើ​ Live Listen លើ​ iPhone និង​ iPad

១) ភ្ជាប់​ AirPods ជាមួយ​ iPhone ឬ​ iPad

២) ចូល​ Control Center លើ​ iOS device ដោយ​លើ​ iPhone 8 ឬ​ម៉ូដែល​មុន​ៗ ចុច​អូស​ឡើង​លើ​ពី​ក្រោម​អេក្រង់​។ លើ​ iPad Pro ឬ​ iPhone R/X/XS/XS Max អូស​ចុះ​ក្រោម​ពី​ជ្រុង​លើ​ខាងស្តាំ​អេក្រង់​។

៣) ចុច​លើ​ icon Hearing > Live Listen

៤) ដាក់​ iPhone ឬ​ iPad ក្បែរ​នឹង​នរណា​ម្នាក់​ ដែល​អ្នក​ចង់​ស្តាប់​ ល្អ​បំផុត​ដាក់​ពី​មុខ​ពួកគេ​។

បើ​ឃើញ​សារ​ Unavailable for current route ពេល​បើក​ប្រើ​ Live Listen អាច​បិទ​បើក​ iOS device រួច​ភ្ជាប់​ AirPods ឡើង​វិញ​ក្នុង​ Menu Bluetooth របស់​កម្មវិធី​ Settings អាច​ដោះស្រាយ​បញ្ហា​បាន​៕​

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ macrumors   ប្រែ​សម្រួល៖ ប៊ុនធឿន