មកដឹងប្រភេទនៃជំងឺបេះដូង និងរោគសញ្ញា ដែលអ្នកមិនគួររំលង

  • 2019-07-09 07:52:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំងឺបេះដូង គឺ​ជា​មូលហេតុ​នាំ​មុខ​គេ​នៃ​ការ​ស្លាប់​នៅ​ក្នុង​សហរដ្ឋអាមេរិក។ នេះ​បើ​យោង​តាម​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ការពារ​ជំងឺ Centers for Disease Control and Prevention ហៅ​កាត់​ថា CDC។ នៅ​សហរដ្ឋអាមេរិក មនុស្ស​ម្នាក់​ក្នុង​ចំណោម ៤នាក់​បាន​ស្លាប់​ដោយ​សារ​តែ​ជំងឺបេះដូង។ មិនតែប៉ុណ្ណោះ ជា​រៀងរាល់​ឆ្នាំ​មនុស្ស​ប្រហែល ៦សែន ១ម៉ឺននាក់ ​បាន​ស្លាប់​ដោយ​សារ​ជំងឺ​នេះ។

តើ​ជំងឺ​បេះដូង​មាន​ប៉ុន្មាន​ប្រភេទ?

  • Arrhythmia ៖ ជំងឺ​ចង្វាក់​បេះដូង​ខុស​ធម្មតា
  • Atherosclerosis ៖ ជំងឺ​ភាព​រឹង​នៃ​សរសៃ​ឈាម​អាកទែ
  • Cardiomyopathy ៖ ជំងឺ​សាច់​ដុំ​បេះដូង​រឹង ឬ​ខ្សោយ
  • Congenital Heart Defects ៖ ជំងឺ​ខ្សោយ​បេះដូង​ពី​កំណើត
  • Coronary Artery Disease ៖ ជំងឺ​សរសៃ​ឈាម​បេះដូង
  • Heart Infections ៖ ជំងឺ​រោគ​បេះដូង

តើ​រោគ​សញ្ញា​នៃ​ជំងឺ​បេះដូង​មាន​អ្វី​ខ្លះ?

រោគ​សញ្ញា​នៃ​ជំងឺ​បេះដូង អាស្រ័យ​លើ​ប្រភេទ​នៃ​ជំងឺ​បេះដូង​ដែល​អ្នក​កើត​មាន។ យើង​សូម​លើក​យក​រោគ​សញ្ញា​នៃ Arrhythmia (ជំងឺ​ចង្វាក់​បេះដូង​ខុស​ធម្មតា) មក​បង្ហាញ។ វា​អាច​បង្ក​ឲ្យ​បេះដូង​អ្នក​លោត​លឿន​ខ្លាំង, យឺត​ខ្លាំង ឬ មិន​ទៀងទាត់​ខុស​ធម្មតា។ រោគ​សញ្ញា​របស់​វា​មាន​ដូច​ជា៖

  • ញ័រ​ទ្រូង
  • ចង្វាក់​បេះដូង​លោត​លឿន (tachycardia)
  • ចង្វាក់​បេះដូង​យឺត (bradycardia)
  • ឈឺ​ទ្រូង ឬ​មិន​ស្រួល
  • ដង្ហើម​ខ្លី
  • ឈឺ​ក្បាល​តិចៗ
  • វិលមុខ
  • ដួល​សន្លប់ ឬ​ជិត​ដួល​សន្លប់

ចុច​អាន៖

អត្ថបទ៖ សេង ឡុង

អត្ថបទពេញនិយម