មកដឹងកត្តាហានិភ័យ បង្កជាជំងឺបេះដូង និងការការពារ

  • 2019-04-03 09:11:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំងឺបេះដូង មាន​ច្រើន​ប្រភេទ​ណាស់ ដូចជា ជំងឺ​ចង្វាក់​បេះដូង​ខុស​ធម្មតា, ជំងឺ​ភាព​រឹង​នៃ​សរសៃ​ឈាម​អាកទែ, ជំងឺ​សាច់​ដុំ​បេះដូង​រឹង ឬ​ខ្សោយ, ជំងឺ​ខ្សោយ​បេះដូង​ពី​កំណើត, ជំងឺ​សរសៃ​ឈាម​បេះដូង និង ជំងឺ​រោគ​បេះដូង ជាដើម។

ពាក្យ​ថា «ជំងឺបេះដូង» ជា​រឿយៗ​ត្រូវ​បាន​គេ​ប្រើ​ជំនួស​ពាក្យ «ជំងឺ​សរសៃ​ឈាម​បេះដូង» (Cardiovascular Disease) ដែល​ជាទូទៅ​សំដៅ​លើ​ស្ថានភាព​ទាក់ទង​នឹង​សរសៃ​ឈាម​តូចៗ​រារាំង ឬ​រាំង​ស្ទះ បង្ក​ឲ្យ​មាន​ការ​គាំង​បេះដូង ឈឺ​ទ្រូង ឬ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ជា​ដើម។

កត្តា​ហានិភ័យ​ដែល​អាច​បង្ក​ជា​ជំងឺ​បេះដូង

  • អាយុ ៖ វ័យ​ចំណាស់​បង្កើន​ហានិភ័យ​នៃ​ការ​ខូចខាត និង​បង្រួម​សរសៃ​អាកទែ ព្រម​ទាំង​ធ្វើ​ឲ្យ​សាច់ដុំ​បេះដូង​ខ្សោយ ឬ​ក្រាស់។

  • ការ​រួមភេទ ៖ ជា​ទូទៅ​បុរស​មាន​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​បេះដូង។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ហានិភ័យ​សម្រាប់​ស្ត្រី​កើន​ឡើង​បន្ទាប់​ពី​អស់​រដូវ។

  • ការ​ជក់​បារី ៖ ថ្នាំ​នីកូទីន​នៅ​ក្នុង​បារី រឹត​ត្បិត​សរសៃ​ឈាម​របស់​អ្នក ហើយ​ជាតិ​កាបូនម៉ូណូអុកស៊ីត​អាច​ធ្វើ​ឲ្យ​ខូច​ដល់​ស្រទាប់​ខាង​ក្នុង បង្ក​ឲ្យ​ងាយ​នឹង​មាន​ជំងឺ​សរសៃ​ឈាម​បេះដូង។ ការ​គាំង​បេះដូង​ច្រើន​តែ​កើត​លើ​អ្នក​ជក់​បារី ជាង​អ្នក​ដែល​មិន​ជក់​បារី។

  • ថ្នាំ​គីមី និង​ថ្នាំ​ព្យាបាល​វិទ្យុសកម្ម​មួយ​ចំនួន​សម្រាប់​ជំងឺ​មហារីក ៖ ថ្នាំ​ប្រភេទ​នេះ​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​សរសៃ​ឈាម​បេះដូង។

  • របប​អាហារ​មិន​ត្រឹមត្រូវ ៖ អាហារ​ដែល​មាន​ជាតិ​ខ្លាញ់, អំបិល, ស្ករ និង​កូឡេស្តេរ៉ុល​ខ្ពស់ អាច​រួម​ចំណែក​ដល់​ការ​វិវត្ត​នៃ​ជំងឺ​បេះដូង។

  • សម្ពាធ​ឈាម​ខ្ពស់ ៖ សម្ពាធ​ឈាម​ខ្ពស់​មិន​អាច​គ្រប់គ្រង​បាន អាច​ធ្វើ​ឲ្យ​សរសៃ​ឈាម​បេះដូង​របស់​អ្នក​រឹង និង​សរសៃ​អាកទែ​ឡើង​ក្រាស់ ហើយ​បង្រួម​សរសៃ​ដែល​ឈាម​ឆ្លង​កាត់។

  • កម្រិត​កូឡេស្តេរ៉ុល​ខ្ពស់ ៖ កម្រិត​កូឡេស្តេរ៉ុល​ខ្ពស់​នៅ​ក្នុង​ឈាម​របស់​អ្នក​អាច​បង្កើន​ហានិភ័យ​នៃ​ការ​បង្កើត​ជំងឺ​សរសៃ​ឈាម​បេះដូង។

  • ទឹកនោមផ្អែម ៖ ជំងឺ​ទឹកនោម​ផ្អែម​បង្កើន​ហានិភ័យ​នៃ​ជំងឺ​បេះដូង។ វា​មាន​កត្តា​ហានិភ័យ​ស្រដៀង​គ្នា​ទៅ​នឹង​ភាព​ធាត់ និង​សម្ពាធ​ឈាម​ខ្ពស់​ដែរ។

  • ភាព​ធាត់ ៖ ការ​លើស​ទម្ងន់​ជាទូទៅ​ធ្វើ​ឲ្យ​កត្តា​ហានិភ័យ​ផ្សេងៗ​ទៀត​កាន់​តែ​យ៉ាប់យ៉ឺន។

  • អសមត្ថភាព​រាងកាយ ៖ កង្វះ​ការ​ធ្វើ​លំហាត់​ប្រាណ​ក៏​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ប្រភេទ​នៃ​ជំងឺ​បេះដូង និង​កត្តា​ហានិភ័យ​ជា​ច្រើន​ទៀត​ផង​ដែរ។

  • ភាព​តានតឹង ៖ ភាព​តានតឹង​ដដែលៗ អាច​ធ្វើ​ឲ្យ​ខូច​សរសៃ​ឈាម​អាកទែ​របស់​អ្នក និង​ធ្វើ​ឲ្យ​កត្តា​គ្រោះថ្នាក់​ដទៃ​ទៀត​កាន់​តែ​ធ្ងន់ធ្ងរ​សម្រាប់​ជំងឺ​បេះដូង។

  • អនាម័យ​មិន​ល្អ ៖ មិន​លាង​ដៃ​ឲ្យ​បាន​ទៀងទាត់ ហើយ​មិន​បង្កើត​ទម្លាប់​ផ្សេង​ទៀត ដែល​អាច​ជួយ​ការពារ​ការ​ឆ្លង​មេរោគ ឬ​បាក់តេរី ធ្វើឲ្យ​អ្នក​ប្រឈម​នឹង​ការ​ឆ្លង​មេរោគ​បេះដូង (Heart Infections)។ សុខភាព​មាត់​ធ្មេញ ក៏​អាច​រួម​ចំណែក​ដល់​ជំងឺបេះដូង​ផង​ដែរ។

ការ​ការពារ

ប្រភេទ​នៃ​ជំងឺ​បេះដូង​ដូច​ជា ជំងឺ​ខ្សោយ​បេះដូង​ពី​កំណើត មិន​អាច​ការពារ​បាន​ឡើយ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​អាច​ជួយ​ការពារ​ប្រភេទ​ជំងឺ​បេះដូង​ផ្សេងៗ​ទៀត ដោយ​ការ​ផ្លាស់ប្ដូរ​របៀប​រស់​នៅ ដូចជា៖

  • ឈប់​ជក់​បារី

  • គ្រប់គ្រង​ស្ថានភាព​សុខភាព​ផ្សេង​ទៀត ដូចជា សម្ពាធ​ឈាម​ខ្ពស់, កូឡេស្តេរ៉ុល​ខ្ពស់ និង​ជំងឺ​ទឹកនោមផ្អែម

  • ធ្វើ​លំហាត់​ប្រាណ​យ៉ាង​ហោច​ណាស់ ៣០នាទី​ក្នុង​មួយ​ថ្ងៃ

  • ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់ និង​អំបិល​ទាប

  • រក្សា​ទម្ងន់​ដែល​មាន​សុខភាព​ល្អ

  • កាត់បន្ថយ និង​គ្រប់គ្រង​ភាព​តានតឹង

  • អនុវត្ត​អនាម័យ​ឲ្យ​បាន​ល្អ

ចុច​អាន៖

អត្ថបទ ៖ សេង​ ឡុង

អត្ថបទពេញនិយម