ក្រុមហ៊ុន Fantasmo នឹងប្រើបច្ចេកវិទ្យា AR តាមដានកង់ប្រភេទ Dockless Scooter
- 2018-11-11 06:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុន Fantasmo នឹងប្រើបច្ចេកវិទ្យា AR តាមដានកង់ប្រភេទ Dockless Scooter
ចន្លោះមិនឃើញ
សម្រាប់ការធ្វើដំណើរក្នុងក្រុង កង់អគ្គិសនី Dockless Scooter (ជិះឈរមានកង់តូចពីរ) មានការពេញនិយមប្រើប្រាស់ខ្លាំងណាស់នៅបរទេស។ ប៉ុន្តែមានបញ្ហាត្រង់ថា អ្នកជិះ ចតកង់នោះចោលនៅទីតាំងមិនសមរម្យ បង្កផលពិបាកដល់អ្នកដំណើរផ្សេងទៀត ជាហេតុធ្វើឲ្យក្រុងសំខាន់ៗមួយចំនួនដូចជា San Francisco និង Seattle ចេញបម្រាមចរាចរណ៍លើផ្លូវ។
ក្រុមហ៊ុនបានស្វែងរកវិធីតាមដានទីតាំងកង់ប្រភេទ Scooter ពេលធ្វើដំណើរ និងចត។ វិធីសាស្ត្រនេះ បានប្រើប្រាស់បច្ចេកវិទ្យា GPS ប៉ុន្តែមានកង្វះខាតកម្រិត Resolution ក្នុងការតាមមើល Scooter បានត្រឹមត្រូវ ដូចនេះ ក្រុមហ៊ុនជាច្រើន ដូចជា Fantasmo បានប្រើបច្ចេកវិទ្យា AR (Augmented Reality) ជំនួយ។
ប្រព័ន្ធរបស់ Fantasmo សាមញ្ញ ប៉ុន្តែគួរឲ្យចាប់អារម្មណ៍ ដោយប្រើកាមេរ៉ាដាក់លើកង់ Scooter ដើម្បីចាប់វីដេអូដំណើររបស់កង់នេះ ហើយទិន្នន័យត្រូវបានប្រៀបធៀបនឹងផែនទីរបស់ Fantasmo។ នេះនឹងអាចផ្តល់លទ្ធភាពក្រុមហ៊ុនហ៊ុនកង់ Scooter ផាកពិន័យដល់អ្នកជិះកង់បំពានគោលការណ៍បានកំណត់៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ