ជិតដល់ថ្ងៃរត់ម៉ារ៉ាតុងហើយ ចេះតែប៉ុន្មានក្បាច់នេះដឹងតែរត់លឿន មិនងាយហត់

  • 2018-11-12 10:11:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សល់មិនដល់ ១ខែទៀតទេកម្មវិធីរត់ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិនៅអង្គរវត្ត លើកទី ២៣ ដែលធ្វើនៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០១៨ នឹងមកដល់ឆាប់ៗហើយ។ អ្នកបានទិញសំបុត្ររួចរាល់ កុំភ្លេចហាត់សម ឬត្រៀមជើងសម្រាប់រត់ផងណា ប្រយ័ត្នរត់បានពាក់កណ្តាលទីលើកទង់ជ័យស បើមិនបានដឹងពីតិចនិករត់ខ្លះៗ ហោចណាស់អ្នកត្រូវដឹងតិចនិកថែរក្សាខ្លួនមុនពេល រត់ ឬ អំឡុងពេលរត់ ដើម្បីឱ្យកាន់តែរត់លឿន និងមិនងាយហត់។

ការរត់ប្រណាំងនឹងចាប់ផ្ដើមនៅម៉ោង ៥:៥០ នាទីព្រឹក ហើយអ្នករត់ប្រណាំងអាចចូលរួមក្នុងចម្ងាយប្រកួតចំនួន ៣ ប្រភេទ ដែលក្នុងនោះមានចម្ងាយ ២១ គីឡូម៉ែត្រ ១០ គីឡូម៉ែត្រ ឬ ៣ គីឡូម៉ែត្រ។ កុំឱ្យពិបាកស្មុគស្មាញច្រើនថ្ងៃនេះ Sabay នឹងបង្ហាញពីវិធីសាស្រ្តមួយចំនួនដូចខាងក្រោម៖

១. របៀបថែរក្សាខ្លួនមុនពេលរត់៖

  • ជាតិទឹកក្នុងខ្លួនត្រូវមាន ៦០០មីលីលីត្រពី ១ ទៅ ២ ម៉ោងមុន ឬ ៣៥០មីលីលីត្រពី ១៥ ទៅ ៣០នាទីមុន ដូច្នេះហើយអ្នកមិនគួររំលងរឿងញ៉ាំទឹកឱ្យបានច្រើនឡើយ
  • ញ៉ាំអាហារ ដែលសម្បូរប្រូតេអ៊ីន និងកាបូអ៊ីដ្រាត ដើម្បីជួយឱ្យកាន់តែមានកម្លាំង សម្រាប់ត្រៀមរត់ មិនធ្វើឱ្យអ្នកឆាប់ហត់ ជាពិសេសប្រភេទគ្រាប់អាល់ម៉ុន ផ្កាឈូករ័ត្ន ក្រូច ចេក ទឹកដោះគោ សាច់គ្មានខ្លាញ់ ជាដើម
  • អ្នកអាចធ្វើលំហាត់ប្រាណស្រាលៗងាយៗ ដោយដើរ ហែលទឹក ឬជិះកង់ជាដើម
  • ការម៉ាស្សា ក៏សំខាន់ដែរ អ្នកគួរតែឱស្សាហ៍ម៉ាស្សារាងកាយខាងក្រៅអ្នក រៀងរាល់ ២សប្តាហ៍ម្តង បើអាចអ្នកគួរតែធ្វើបែបនេះជាមូលដ្ឋានគ្រឹះរាល់ថ្ងៃ ឬអាចប្រើឧបករណ៍ហាត់ប្រាណជាជំនួយ ឬយកគ្រាប់បាល់ប៉េងប៉ុង មករមៀលលើសាច់ដុំអ្នកក៏បាន
  • ជៀសវាងកុំឱ្យបាក់កម្លាំងខ្លាំងមុនថ្ងៃរត់មកដល់ អ្នកគួរតែគេងយ៉ាងតិច ៨ម៉ោងរាល់យប់។

២. អំឡុងពេលរត់៖

  • កម្តៅសាច់ដុំ ដោយធ្វើចលនាយឺតៗ ឬការរត់ចុះឡើងៗ
  • ញ៉ាំភេសជ្ជៈកីឡាដែលមានជាតិកាបូអ៊ីដ្រាត និងអេឡិចត្រូលីត នៅពេលអ្នករត់បានរយៈពេលយូរគួរសម
  • អ្នកមិនអាចរត់ដោយមិនមានអាហារ ឬអ្វីសោះនៅក្នុងក្រពះឡើយ ហោចណាស់មុនពេលរត់ក្នុងខ្លួនអ្នកគួរតែមានអាហារពី ១០០ ទៅ ៣០០ កាឡូរី ដើម្បីទប់ទល់លំនឹងស្ថានភាពរាងកាយ ព្រមជាមួយនឹងមិនងាយអស់កម្លាំង មុន អំឡុង និងក្រោយពេលរត់ផងដែរ

ដោយឡែកសម្រាប់អ្នកអត់បានចូលរួមរត់ប្រណាំង ក្នុងឆ្នាំនេះ ក្រុមហ៊ុន មេនូឡាយហ្វ៍ មានរៀបចំកម្មវិធីមួយឈ្មោះថា Manulife Move ក្នុងនោះមានកម្មវិធីកម្សាន្តជាច្រើនសម្រាប់ត្រៀមស្វាគមន៍អ្នកទាំងអស់គ្នា។ កម្មវិធីនេះនឹងបើកឱ្យសាធារណជនចូលរួមដោយឥតគិតថ្លៃ រយៈពេលបីថ្ងៃចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកា ដល់ថ្ងៃទី ២ ខែធ្នូ៕

អត្ថបទ៖ ថា ម៉ាលីដា