ចូលដល់ខែរងា ហានិភ័យជំងឺខ្ពស់ទាំងមនុស្សធំ និងកូនក្មេង គួរដឹងវិធីការពារមិនអស់លុយ

  • 2018-11-12 10:47:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទារក កុមារនិង មនុស្សមានវ័យចំណាស់ មានហានិភ័យខ្ពស់ទាក់ទងនិងជំងឺ បណ្តាលមកពីអាកាសធាតុត្រជាក់ ខណៈ​ទារក បាត់បង់កំដៅរាងកាយរហ័សជាងមនុស្សធំ។ លើសពីនេះទៅទៀត ទារក និងកុមារតូច មិនអាចរក្សាកំដៅ រាងកាយឱ្យបានគ្រប់បានទេ។

នេះ​ជា​វិធី​ការពារសំខាន់ៗ គួរដឹង​៖​​

• ទារក អាយុតិចជាងមួយឆ្នាំ មិនត្រូវដេកនៅក្នុងបន្ទប់ត្រជាក់ទេ។ ការផ្តល់សំលៀកបំពាក់ដែលកក់ក្តៅនិងភួយ សម្រាប់ទារក និងព្យាយាមរក្សាសីតុណ្ហភាពឲ្យបានកក់ក្តៅនៅក្នុងបន្ទប់របស់ទារក។

• មនុស្សវ័យចំណាស់ ជាញឹកញាប់មានកំដៅរាងកាយតិច ដោយសារតែការ រំលាយអាហារក្នុងរាងកាយយឺត និងសកម្មភាពរាងកាយតិច។ មនុស្សវ័យចំណាស់ក៏មានហានិភ័យដែរ ដែលធ្វើឲ្យសីតុណ្ហភាពក្នុងរាងកាយថយចុះជាងធម្មតា ដែលអាចបណ្តាលឲ្យស្លាប់ ដោយសារតែ ការឆ្លើយតបរបស់រាងកាយ ជាមួយភាពត្រជាក់ ជាពិសេសអ្នកមានជំងឺទឹកនោមផ្អែម។

• កុមារនិងមនុស្សវ័យចំណាស់ ត្រូវតែ ពាក់សម្លៀកបំពាក់ច្រើនជាន់ ពេលអាកាសធាតុត្រជាក់។ សម្លៀកបំពាក់ច្រើនជាន់ ដើម្បីរក្សាភាពកក់ក្តៅ ក្នុងខ្លួនគាត់។ ជៀសវាងការស្លៀកបំពាក់ តឹង ពីព្រោះ វាមិនអាចឲ្យឈាម ចរាចរស្រួលក្នុងរាងកាយ និងបណ្តាលឲ្យបាត់បង់កំដៅរាងកាយ។

• កុមារ និងមនុស្សវ័យចំណាស់ គួរ ពាក់ មួក សម្លៀកបំពាក់ដែលនាំឲ្យកក់ក្តៅ និងស្រោមជើង នៅពេលចេញទៅខាងក្រៅ នៅក្នុងអាកាសធាតុត្រជាក់ ដើម្បីរក្សាកំដៅក្នុងរាងកាយ ដែលនិងបាត់បង់ តាមរយៈ ដៃ ក្បាលនិងជើង។

ប្រភព៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC

អត្ថបទ៖ ស៊ិន សាវ៉េត