ស្ម័គ្រចិត្ត​មែនៗ ក្រុមការងារ​ធានារ៉ាប់រង​អាយុជីវិត​ធំ១ ចុះ​ទៅ​សង់ផ្ទះ​ផ្ទាល់ដៃ ពេញមួយសប្តាហ៍នៅសៀមរាប​

  • 2018-11-13 07:00:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមការងារ​ស្ម័គ្រចិត្ត​ប្រហែល​៨០​នាក់​មកពី​ផ្នែក​ទី​ផ្សារ​ចំនួន ១៤ នាក់របស់ ក្រុមហ៊ុន​ព្រូ​ដិន​សល​អាស៊ី បាន​ចូលរួម​សហការ​ជាមួយ អង្គការ​លំនៅឋាន​មនុស្សជាតិ​កម្ពុជា ដើម្បី​សាងសង់​ផ្ទះ​ចំនួន​ ៦ខ្នង និង​ជួសជុល​អគារសិក្សា​ ១ខ្នង ក្នុងស្រុក​បន្ទាយស្រី ខេត្តសៀមរាប។​

កម្មវិធី​នេះ​ធ្វើ​ឡើង​ស្របតាម​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន ​ក្នុង​ការ​ជួយ​ធ្វើ​ឱ្យ​ជីវភាព​រស់នៅ​ក្នុង​សហគមន៍​ងាយ​រង​គ្រោះ​ក្នុង​អាស៊ី មូល​និធិ​ព្រូដិ​នស៍ ជាមួយ​នឹង ក្រុមហ៊ុន​ព្រូ​ដិន​សល​កម្ពុជា​។ កម្មវិធី​ស្ម័គ្រចិត្ត​រយៈពេល​ពេញ​មួយ​សប្តាហ៍​នេះ ចាប់ផ្តើម​ពី​ថ្ងៃទី ៤ ដល់ ថ្ងៃទី​១០ ខែ​វិច្ឆិកា បាន​ធ្វើឡើង​ក្នុងភូមិ​រុន ដែល​ជា​ភូមិ​ដាច់ស្រយាល​មួយ ចម្ងាយ​ប្រហែល​៤០​គីឡូម៉ែត្រ​ពី​ក្រុង​សៀមរាប​។​

លោក ម៉ាក ហ្វ៊ែន​ស៊ី (Marc Fancy) នាយក​ប្រតិបត្តិ នៃ​មូល​និធិ​ព្រូដិ​នស៍ ដែល​ជា​មូល​និធិ​អភិវ​ឌ្ឍ​សហ​គមន៍​ប្រចាំ​តំ​បន់​អាស៊ី​របស់ ក្រុមហ៊ុន​ព្រូ​ដិន​សល​អាស៊ី បាន​ឱ្យ​ដឹង​ថា បេសកកម្ម​របស់​មូល​និធិ គឺ​ដើម្បី​វិនិយោគ​លើសហ​គមន៍​នៅ​ទូទាំង​តំ​បន់​អាស៊ី តាម​វិធី​ដែល​មាន​ប្រសិទ្ធភាព​ និង​មាន​អត្ថ​ន័យ​។ លោក​បាន​បន្ត​ឱ្យ​ដឹង​ទត​ថា នេះ​ជា​លើកដំ​បូ​ង​បំ​ផុត​ដែល​ ព្រូ​ដិន​សល បាន​រៀ​ប​ចំ​កម្មវិធី PRUVolunteer នៅ​ប្រទេស​កម្ពុជា ហើយ​វា​ពិតជា​អស្ចារ្យ​មែន​។ ការសាងសង់​ផ្ទះ គឺជា​វិធី​ដ៏​ល្អ​មួយ​ដើម្បី​ជួយ​គ្រួសារ​ដែល​ត្រូវការ​វា​។​

លោក ផល វិន​នើ​រ បុគ្គលិក​ស្ម័គ្រចិត្ត​ម្នាក់​មកពី ក្រុមហ៊ុន​ព្រូ​ដិន​សល​កម្ពុជា បាន​និយាយថា លោក​មាន​មោទនភា​ពដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​។ "ខ្ញុំ​មិន​ត្រឹមតែ​បានរួម​ចំ​ណែ​ក​ដល់​សហ​គមន៍​តាម​រយៈ​ការសាងសង់​ផ្ទះ​ជូន​ប្រជា​ពល​រដ្ឋ​ក្រីក្រ​ប៉ុ​ណ្ណោះ​ទេ ថែមទាំង​បាន​រាប់អាន​មិត្ត​ភ័ក្ត​ថ្មី ដែល​ជា​បុគ្គលិក ក្រុមហ៊ុន​ព្រូ​ដិន​សល មកពី​ប្រទេស​ផ្សេងៗ​គ្នា​ក្នុង​តំបន់​អាស៊ី​។​”​

លោក អ៊ុំ ភឿន តំណាង​របស់​អង្គការ​លំ​នៅ​ឋាន​មនុស្សជាតិ​កម្ពុជា បាន​មាន​ប្រសាសន៍ថា​៖ ”​ដោយ​ស្របតាម​ចក្ខុ​វិស័យ​របស់​យើង ក្នុង​ការជួយ​លើកកម្ពស់​សុខុមាលភាព​របស់​ប្រជា​ពល​រដ្ឋ កម្មវិធី PRUVolunteer ធ្វើឱ្យ​មាន​ការផ្លាស់ប្តូរ​យ៉ាង​សំខាន់នៅ​ក្នុង​សហ​គមន៍​ក្នុង​ខេត្តសៀមរាប ដោយ​ក្រុម​អ្នក​ស្ម័គ្រចិត្ត​ជួយ​បង្កើន​ជីវភាព​រស់នៅ តាម​រយៈ​ការសាងសង់​ផ្ទះ គាំទ្រ​ដោយ​អង្គការ​លំនៅឋាន​មនុស្សជាតិ​កម្ពុជា​។​”​

តាម​រយៈ​កម្មវិធី​នេះ អ្នក​ស្ម័គ្រចិត្ត​រាប់រ​យ​នាក់​មកពី ក្រុមហ៊ុន​ព្រូ​ដិន​សល បាន​ជួយ សាងសង់​ផ្ទះ​ជូន​ប្រជា​ពល​រដ្ឋ ដែល​រង​ផល​ប៉ះពាល់​ដោយ​គ្រោះ​រញ្ជួយ​ដី និង​រ​លក​យក្ស​ស៊ូ​ណា​មី នៅក្នុង​ប្រទេស​ជប៉ុន​កាលពី​ឆ្នាំ ២០១១ និង​ច​ន្លោះ​ឆ្នាំ ២០១៤ និង ២០១៧ បន្ទាប់ពី​មាន​ព្យុះ​កំណាច និង​ទឹក​ជំនន់​នៅ​ប្រទេស​ម៉ាឡេស៊ី ប្រទេស​វៀតណាម ប្រទេស​ឥណ្ឌូនេស៊ី និង​ប្រទេស​ហ្វីលីពីន កម្មវិធី​នេះ​បាន​ជួយ​សាងសង់​សាលា​រៀ​ន ផ្ទះ​សំ​បែង និង​ទូក​នេសាទ​ឡើង​វិញ សម្រាប់​ជន​រង​គ្រោះ​ដោយសារ​គ្រោះមហន្តរាយ​ធម្មជាតិ​ទាំង​នោះ​៕

អត្ថបទ៖ ថា ម៉ាលីដា