ឆ្ងាញ់​មាត់​! ហាង Steak Brand ល្បីពីថៃ បើកនៅខ្មែរហើយ សំខាន់ទិញ ១ ថែម ១ទៀត

  • 2018-11-13 09:44:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាន​តា​ហ្វេ (Santa Fe) គឺជា​ភោជនីយដ្ឋាន​សាច់​ស្តេក​ដ៏​ធំ​បំផុត ដែល​មាន​ចំនួន​ ១១០​ សាខា​នៅ​ទូទាំង​ប្រទេស​ថៃ។ នេះ​គឺ​ជា​យីហោ ដែល​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង តាម​រយៈ​រសជាតិ​ដ៏​ឈ្ងុយឆ្ងាញ់​មាន​អនាម័យ និង​មាន​គុណប្រយោជន៍​ដល់​សុខភាព។ ពេល​នេះ សាន​តា​ហ្វេ បាន​បើក​ជា​ផ្លូវ​ការ​នៅ​កម្ពុជា​ហើយ ដោយ​មាន​ប្រូម៉ូសិន​ពិសេស​គឺ​ទិញ ១ ថែម​ ១ ពី​ថ្ងៃ​នេះ រហូត​ដល់​បំណាច់​ឆ្នាំ​ ២០១៨។

សាន​តា​ហ្វេ ​ត្រូវ​បាន​នាំមក និង​រក្សា​សិទិ្ធ​ផ្តាច់​មុខ​ក្នុង​ប្រទេស​ដោយ​ក្រុមហ៊ុន​សុភា​វ័ន្ត អ៊ិន​វេស​មែន ហើយ​គ្រោង​​ឲ្យ​បាន​យ៉ាង​តិច​ចំនួន​៥ ក្នុង​រយៈពេល​៣​ឆ្នាំ ខាងមុខនេះ។ ចំពោះ​វត្តមាន​លើក​ដំបូង​នេះ សាន​តា​ហ្វេ នឹង​ផ្ដល់​ជូន​នូវ​ជម្រើស​អាហារ​សាច់​ស្តេក​ជាច្រើន​ប្រភេទ​ជាមួយ​រសជាតិ​ឆ្ងាញ់​ផ្សេងៗ​គ្នា​ ទាំង​រសជាតិ​បែប​អឺរ៉ុប បែប​ថៃ និង​បែប​ខ្មែរ​។ ក្នុង​នោះ ​រួមមាន​សាច់​ស្តេក​សាច់គោ​ពី​អូស្ត្រាលី សាច់​ស្តេក​សាច់ជ្រូក សាច់​ស្តេក​សាច់មាន់ សាច់​ត្រី​ដូរី សាច់​ត្រី​ធូ​ណា ជា​មួយ​​អាហារ​ជាច្រើន​មុខ និង​ភេសជ្ជៈ​ជា​ច្រើន​ប្រភេទ​ទៀត។

រាល់​មុខម្ហូប​ទាំងអស់​របស់​នៅ​ទីនេះ ត្រូវ​បាន​ធានា​លើ​គុណភាព និង​អត្ថប្រយោជន៍​ចំពោះ​សុខ​ភាព​ជា​ចម្បង ហើយ​រាល់​រូប​ម​ន្ត​របស់​មុខម្ហូប​ទាំងអស់​គឺ​ផ្សំ​ឡើង​ដោយ សាន​តា​ហ្វេ ​មិន​មាន​កន្លែង​ផ្សេង​ដូច​ឡើយ។

កុំ​ភ្លេច​មក​ភ្លក់​អាហារ​ល្បី​ដោយ​ផ្ទាល់ ព្រោះ​ពេល​នេះ​ហាង​កំពុង​មាន​ប្រូម៉ូសិន​ពិសេស ទិញ ១ ថែម​ ១ ពី​ថ្ងៃ​នេះ រហូត​ដល់​បំណាច់​ឆ្នាំ​ ២០១៨។ ទីតាំងនៅ​អាគារ​លេខ 27K មហាវិថី​ព្រះ​មុនី​វ​ង្ស សង្កាត់ស្រះចក ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ជាប់​នឹង​សាលាក្រុង​ភ្នំពេញ ឆាប់ៗ​នេះ។ ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់ Santa Fé Cambodia

អត្ថបទ៖ សុខណា