នេះ​វិធីសាស្ត្រ​ បញ្ជូន​ឯកសារ​លឿន​បំផុត​រវាងកុំព្យូទ័រ ទៅទូរសព្ទ

  • 2018-11-14 03:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​បញ្ជូន​ឯកសារ​ឆ្លង​ឧបករណ៍​នានា ជា​មុខងារ​ប្រើប្រាស់​ពេញនិយម​ភាគច្រើន ហើយ​ទន្ទឹម​នឹង​បច្ចេកវិទ្យា​មាន​ការ​វិវត្តន៍​ទៅ​មុខ មាន​ដំណោះស្រាយ​លឿន​ជាង​ធម្មតា​ក្នុង​ការ​បម្លាស់ទី​ឯកសារ។​

បញ្ជូន File ពី​ប្រព័ន្ធ Windows ទៅ Windows

ការ​បញ្ជូន​ឯកសារ អាច​ប្រើ Bluetooth ឬ Wi-Fi Direct បាន។ ក្នុង​ការ​ប្រើ Bluetooth សម្រាប់​ទាំង​បញ្ជូន និង​ទទួល​ទិន្នន័យ កុំព្យូទ័រ​ប្រើ Windows គួរ​មាន​សមត្ថភាព​ប្រើ Bluetooth។ Wi-Fi Direct មាន​លក្ខណៈ​ស្រដៀង​នឹង Bluetooth គ្រាន់​ថា​ឯកសារ​ត្រូវ​បាន​បញ្ជូន និង​ទទួល​ដោយ​ផ្ទាល់​តាមរយៈ Wi-Fi។ Wi-Fi Direct លឿន​ជាង Bluetooth ប៉ុន្តែ​មាន​ព្រំដែន​កំណត់​ចំពោះ​ឧបករណ៍​អាច​ប្រើ​បាន​។ 

បើ​ត្រូវការ​បញ្ជូន File ច្រើន​ស្ទើរ​រាល់​ថ្ងៃ អាច​រៀបចំ Shared folder លើ​បណ្ដាញ Network ហើយ​កុំព្យូទ័រ​ដទៃ​អាច​ចូល​ប្រើ​បាន​។ 

បញ្ជូន File រវាង Windows, Mac និង Linux

កុំព្យូទ័រ Windows ទំនើប​ៗភាគច្រើន​ប្រើ​ទម្រង់ NTFS ខណៈ​កុំព្យូទ័រ Mac ប្រើ​ទម្រង់ APFS ឬ HFS+ និង​កុំព្យូទ័រ Linux ប្រើ EXT3 ឬ EXT4។ ហើយ​ការ​បម្លែង​ទិន្នន័យ​រវាង File System ទាំង​នេះ​មិន​ងាយស្រួល​នោះ​ទេ​។ 

ករណី​បញ្ជូន​ទិន្នន័យ​ពី Windows ទៅ Mac មិន​សូវ​ជា​បញ្ហា​នោះ​ទេ ព្រោះ​ចាប់​ពី Mac OS X 10.6 ម៉ាស៊ីន Mac អាច Read និង Write ទម្រង់ NTFS ដោយ​មាន​ការ​កែប្រែ System Setting។​ នេះ​អ្នក​អាច Share Folder មួយ​រវាង Mac និង Windows រួច​ប្រើ Folder នោះ​សម្រាប់​បញ្ជូន​ឯកសារ។ 

ការ​បញ្ជូន​ទិន្នន័យ​ពី Windows ទៅកាន់ Linux មាន​ដំណើរការ​ខុសគ្នា​បន្តិច ដោយ​កុំព្យូទ័រ​នីមួយ​ៗ ត្រូវ​រៀបចំ Folder មួយ​សម្រាប់​ប្រព័ន្ធ​ដទៃ​ចូល​ប្រើ ហើយ​ត្រូវ​ដំឡើង​កម្មវិធី cifs-utils លើ Linux និង​ដំឡើង​កម្មវិធី​ samba លើ Windows។ 

បញ្ជូន File រវាង Windows និង iOS

ការ​បញ្ជូន​ទិន្នន័យ​ដូចជា​ចម្រៀង រវាង Windows និង iOS អាច​ប្រើ​ iTunes បាន ប៉ុន្តែ​មាន​វិធី​ល្អ​ជាង​នេះ​។ 

FileApp ជា​កម្មវិធី​មួយ​មាន​ទាំង​លើ iPhone និង iPad ដែល​ដើរ​តួ​ជា File Manager លើ​ទូរសព្ទ​។ តាមរយៈ​កម្មវិធី​នេះ អាច​បើក​មើល​ឯកសារ​នានា​លើ​ឧបករណ៍ ដូចជា PDF, DOC, XLS និង PPT បាន។ ម្យ៉ាង​វិញ​ទៀត កម្មវិធី​មាន​សមត្ថភាព​អាច​ចែករំលែក​ឯកសារ​លើ Wi-Fi បាន។ អាច​កែប្រែ​ទូរសព្ទ​ទៅ​ជា FTP Server ដែល​អាច​ឲ្យ​កុំព្យូទ័រ​ភ្ជាប់ (ប្រើ FTP Client) និង​ទាញ​យក​ឯកសារ​។ 

បញ្ជូន File រវាង Windows និង Android

Android មាន​កម្មវិធី​មួយ​ចំនួន​លើ Google Play Store អាច​ប្រែ​ឧបករណ៍ Android ទៅជា FTP Server បាន។ ពេល FTP ដំណើរការ កុំព្យូទ័រ​អាច​ភ្ជាប់ បើក​មក និង​ទាញ​យក​ឯកសារ​បាន​។ ក្នុង​នោះ​អាច​សាកល្បង​កម្មវិធី WIFI FTP Server និង PushBullet។

ឬ​អាច​ដោត​ភ្ជាប់ Android Device ទៅ​នឹង​កុំព្យូទ័រ​ប្រើ​ខ្សែ USB ដោយ​ផ្ទាល់​បាន ក្នុង​ការ​បញ្ជូន​ឯកសារ​រវាង​ PC និង Android។ 

បញ្ជូន File រវាង​ឧបករណ៍​ពីរ​

Dropbox ជា​ប្រភេទ Cloud Storage ដែល​រក្សាទុក​ឯកសារ​លើ Server ខ្លួន ហើយ​អាច​ឲ្យ​ឧបករណ៍​នានា​ចូល​ប្រើ​បាន ដូចជា Windows, Mac, Linux, Android, iOS និង Web Browser។ 

ជម្រើស​ល្អ​បំផុត អាច​ប្រើ Feem អាច​បញ្ជូន​ទិន្នន័យ​ឆ្លង​ឧបករណ៍​បាន ដរាប​ណា​ឧបករណ៍​ទាំង​ពីរ​ភ្ជាប់​បណ្ដាញ Wi-Fi ដូចគ្នា ហើយ​អត់​អ៊ីនធឺណិត​ក៏​ដំណើរ​ការ​បាន​ដែរ​។ Feem អាច​ប្រើ​សម្រាប់ Windows, Mac, Linux, Android និង iOS Device៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ makeuseof   ប្រែ​សម្រួល៖ ប៊ុនធឿន