បើខ្លាចមុខកាំបិតពេទ្យ អ្នកជំងឺ​ពក “ក” អាចដឹង ៣ចំណុចនេះទុក

  • 2018-11-14 08:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយសារ​ភាព​រីកចម្រើន​ផ្នែក​វេជ្ជសាស្ត្រ​ក្នុង​ពិភពលោក​មធ្យោបាយ​វេជ្ជសាស្ត្រ​​នុយក្លេអ៊ែរ​ទំនើប (Nuclear Medicine) ត្រូវ​បាន​ប្រើ​ក្នុង​ការ​ព្យាបាល​ជំងឺ​ពក “ក”។

កម្រិត​សំយោគ​អ័រម៉ូន​លើស​ពី​តម្រូវការ ឬ ជំងឺ​ពក “ក” ពុល ឬពាក្យជាភាសាអង់គ្លេស (Graves’ disease, Toxic Adenoma, and Toxic Multinodular Goiter) ដោយ​មិន​ចាំ​បាច់​វះ​កាត់។

រូបតំណាង

បើ​តាម​ទំព័រ​ហ្វេសប៊ុក មន្ទីរពេទ្យ​កាល់​ម៉ែត បាន​ចុះ​ផ្សាយ​ថា ប្រសិន​បើ​មាន​បញ្ហា​ដូច​ខាងក្រោម សូម​រួសរាន់​មក​ទទួល​ការ​ពិនិត្យ និង​ប្រឹក្សា​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​ឯកទេស​ក្រពេញ​អ័រម៉ូន និង​គ្រូពេទ្យ​ជំនាញ​ឯកទេស​វេជ្ជសាស្ត្រ​នុយក្លេអ៊ែរ នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ដើម្បី​ទទួល​បាន​នូវ​ការ​ព្យាបាល​ទាន់​ពេលវេលា មាន​ប្រសិទ្ធ​ភាព​ខ្ពស់ និង​មាន​សុវត្ថិភាព​ជា​អតិបរមា។ ក្រៅពីនេះ សូមសង្កេតចំណុចសំខាន់ៗទាំង៣ៈ

១. មូលហេតុ

  • អង្គ​បដិបក្ខ (Antibody) នៃ​ប្រព័ន្ធ​ភាព​ស៊ាំ (Immune System) ធ្វើ​ការ​ខុស​ធម្មតា
  • ការ​បម្លែង (Mutation) នៃ​ប្រព័ន្ធ​ទទួល​របស់​អ័រម៉ូនTSH (Thyroid-Stimulating Hormone)។
រូបតំណាង

២. រោគ​សញ្ញា​ និង​រោគ​វិនិច្ឆ័យ

រោគ​សញ្ញា​ចម្បង 

  • ពក “ក” ចុះ​ទម្ងន់ ញ័រ​ដើម​ទ្រូង​មាន​អារម្មណ៍​ឆាប់​ខឹង ឆាប់​អស់​កម្លាំង ភ្នែក​ទាំង​ពីរ​លៀន។
រូបតំណាង

រោគ​វិនិច្ឆ័យ

រូបតំណាង
  • ដោយ​ការ​ធ្វើ​អេកូ​ក្រពេញ “ក” (Thyroid Ultrasound)
  • ការ​បូម​ឈាម​ពិនិត្យ​អ័រម៉ូន​ទាក់ទង​នឹង​ក្រពេញ “ក” (Hormones related to Thyroid)
  • ការ​ថត​ក្រពេញ “ក” ដោយ​ប្រើ​វេជ្ជសាស្ត្រ​នុយក្លេអ៊ែរ (Thyroid Scintigraphy)។

៣. ការ​ព្យាបាល

ថ្នាំលេប អ៊ីយ៉ូដ ១៣១ (Iodine-131) នៃ​វេជ្ជសាស្ត្រ​នុយក្លេអ៊ែរ ដោយ​កម្រិត​ដុស​ទាប ត្រូវ​បាន​ប្រើ​ដើម្បី​សម្លាប់​កោសិកា​ក្រពេញ “ក” ដែល​បញ្ចេញ​អ័រម៉ូន​ច្រើន​ខុស​ធម្មតា។ វិធីសាស្ត្រ​នេះ ប្រើ​រយៈ​ពេល​ខ្លី​ក្នុង​ការ​ព្យាបាល គ្មាន​ការ​ឈឺចាប់ ដោយ​មិន​ចាំ​បាច់​សម្រាក​ក្នុង​មន្ទីរពេទ្យ និង​មិន​បង្ក​ស្លាកស្នាម​លើ​ស្បែក​អ្នក​ជំងឺ។

អត្ថបទ៖ ពៅ រក្សា

អត្ថបទពេញនិយម