ដំណោះស្រាយ​បញ្ហា Apple ID ចេញ​ពាក្យ Disabled ឬ Locked អាច​សាកល្បង​ខ្លួន​ឯង​បាន

  • 2018-11-14 14:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ញឹកញយ​អ្នក​ប្រើប្រាស់ iPhone/iPad ដែល​មាន​ភ្ជាប់​ដំណើរការ​គណនី Apple ID ​ប្រាកដ​ជា​ធ្លាប់​ជួប​សារ​មួយ​ចំនួន​ទាក់ទង​នឹង​បញ្ហា Disable/Locked (ដូច​បង្ហាញ​ខាង​ក្រោម) រហូត​ត្រូវ​បង្ខំ​ចិត្ត​ទៅ​បង្កើត​គណនី​ថ្មី ដោយ​មិន​សាកល្បង​ស្វែងរក​ដំណោះស្រាយ។

  • “This Apple ID has been disabled for security reasons”
  • "You can't sign in because your account was disabled for security reasons"
  • "This Apple ID has been locked for security reasons"

ហេតុអ្វី Apple ID Disabled?

  • ការ​ដែល​វាយ​បញ្ចូល​ Password ឬ Security Question ខុស​ច្រើន​ដង​ក្នុង​ពេល​តែ​មួយ
  • ខាន​បើក​ប្រើប្រាស់ Apple ID នោះ​រយៈ​ពេល​យូរ
  • ផ្លាស់ប្តូរ​គណនី Apple ID និង​កូដ​សម្ងាត់​ញឹកញាប់​លើ​ឧបករណ៍​របស់​អ្នក។

​ដំណោះស្រាយ​: Reset Password លើ​គេហទំព័រ Apple

  • ចូល​ទៅ​កាន់​តំណ​ដើម្បី Recover Apple ID របស់​អ្នក
  • វាយ​បញ្ចូល First Name និង Last Name ជាមួយ​អាសយដ្ឋាន Email > យក​ពាក្យ Contiune
  • ផ្ទាំង​បន្ទាប់​អ្នក​មាន​ជម្រើស ២ អាច Reset តាម​រយៈ Email ឬ​ឆ្លើយ​សំណួរ Security Question
  • ករណី​ធ្វើ​តាម Email សូម​បើក​ចូល​គណនី​ Email របស់​អ្នក > ចុច​បើក​លើ​តំណ​ផ្ញើ​មក​ពី Apple > យក​ពាក្យ Reset Now

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ tenorshare   ប្រែ​សម្រួល៖ កៅ រក្សា