ការងារ​ IT ទាំង ១០ រក​ចំណូល​បាន​ខ្ពស់​បំផុត​

  • 2018-11-15 00:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាយការណ៍​ចុងក្រោយ​របស់​វេបសាយ​ Glassdoor ក្រុមហ៊ុន​បាន​បញ្ចេញ​ទិន្នន័យ​ការងារ​ផ្នែក​បច្ចេកវិទ្យា​រក​ចំណូល​បាន​ខ្ពស់​បំផុត ផ្អែក​លើ​ប្រាក់​បៀវត្សរ៍​ជា​មធ្យម​។ ថ្វី​បើ​របាយការណ៍​នេះ​បាន​ពី​បរទេស ប៉ុន្តែ​ក៏​នៅ​តែ​អាច​ជា​ព័ត៌មាន​មួយ ជំរុញ​ទឹកចិត្ត​ដល់​អ្នក​មាន​បំណង​អភិវឌ្ឍន៍​ជំនាញ​លើ​ផ្នែក​សំបូរ​បែប​ទាំង​នេះ​។ 

១) ប្រធាន​ផ្នែក​វិស្វកម្ម​កម្មវិធី (Software engineering manager) - ១៦៣ ៥០០ ដុល្លារ​

ទទួល​ខុស​ត្រូវ​ដឹកនាំ​ក្រុម​ការងារ អភិវឌ្ឍន៍ ស្រាវជ្រាវ និង​សាកល្បង​កម្មវិធី​របស់​ក្រុមហ៊ុន​។ នេះ​ជា​តួនាទី​សំខាន់​មួយ​ក្នុង​ក្រុមហ៊ុន​បង្កើត​កម្មវិធី​។ 

២) ស្ថាបត្យករ​ឃ្លាំង​ស្ដុក​ទិន្នន័យ (Data warehouse architect) - ១៥៤ ៨០០ដុល្លារ​

ទទួល​ខុសត្រូវ​ត្រួតពិនិត្យ​រាល់​បណ្ដុំ​ទិន្នន័យ​សំខាន់ៗ​របស់​ក្រុមហ៊ុន និង​ជួយ​រៀបចំ​សម្រាប់​ការ​វិភាគ​។ 

៣) ប្រធាន​ផ្នែក​អភិវឌ្ឍន៍​កម្មវិធី (Software development manager) - ១៥៣ ៣០០ដុល្លារ​

ទទួល​ខុស​ត្រូវ​ដឹក​នាំ​ក្រុម​ការងារ​សម្រាប់​ការ​អភិវឌ្ឍន៍ និង​សាកល្បង​កម្មវិធី​ក្នុង​ក្រុមហ៊ុន​។ 

៤) ស្ថាបត្យករ​ហេដ្ឋារចនាសម្ព័ន្ធ (Infrastructure architect) - ១៥៣ ០០០ដុល្លារ​

ទទួល​បន្ទុក​មើល​ការ​ខុស​ត្រូវ​លើ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ក្នុង​ក្រុមហ៊ុន រួមមាន Server, Data Center ឬ Cloud Computing Platform។ 

៥) ស្ថាបត្យករ​កម្មវិធី (Applications architect) - ១៤៩ ០០០ដុល្លារ

ទទួល​ខុស​ត្រូវ​ជម្រើស​យុទ្ធសាស្ត្រ​នានា​សម្រាប់​កម្មវិធី​ក្នុង​ក្រុមហ៊ុន ដូចជា ពេល​ប្រើ Tool មាន​ស្រាប់​, ពេល​បង្កើត Tool ថ្មី និង​ការ​អភិវឌ្ឍន៍​គំរូ​ផ្ទាល់​ខ្លួន សម្រាប់​កិច្ចការ​អភិវឌ្ឍន៍​ពេល​អនាគត។ 

៦) ស្ថាបត្យករ​កម្មវិធី​ (Software architect) - ១៤៥ ៤០០ដុល្លារ​

ទទួល​ខុស​ត្រូវ​សម្រាប់​ការ​កែប្រែ​រៀបចំ​គម្រោង​ទាំង​មូល និង​យុទ្ធសាស្ត្រ​សម្រាប់​ដាក់​ចេញ​ប្រើ​លើ​ការ​បង្កើត​កម្មវិធី​។ 

៧) ប្រធាន​ផ្នែក​បច្ចេកទេស​កម្មវិធី (Technical program manager) - ១៤៥ ០០០ ដុល្លារ​

ទទួល​ខុស​ត្រូវ​ក្នុង​ការ​តាមដាន​ដំណើរការ​គម្រោង​នានា​របស់​ក្រុមហ៊ុន សាកល្បង​កូដ ដាក់​ចេញ​ការ​រំពឹង​ទុក​ចំពោះ​ផលិតផល និង​ត្រួតពិនិត្យ​ដំណើរការ​អភិវឌ្ឍន៍​។ 

៨) ស្ថាបត្យករ​សហគ្រាស (Enterprise architect) - ១៤៤ ៤០០ដុល្លារ

ទទួល​ខុស​ត្រូវ​អភិវឌ្ឍន៍​គម្រោង និង​ដំណើរការ សម្រាប់​ដាក់​ចេញ​ប្រើប្រាស់ និង​ថែទាំ Server, Software ព្រមទាំង​ទិន្នន័យ​។ 

៩) វិស្វករ​អភិវឌ្ឍន៍ និង​ប្រតិបត្តិការ (DevOps engineer) - ១៣៧ ៤០០ ដុល្លារ​

អ្នក​ឯកទេស​សរសេរ​កូដ​បាន​លឿន និង​រហ័ស​។ 

១០) វិស្វករ​សន្តិសុខ​ព័ត៌មាន (Information security engineer) - ១៣១ ៣០០ដុល្លារ​

ទទួល​ខុស​ត្រូវ​ការពារ​ទិន្នន័យ​របស់​ក្រុមហ៊ុន ពី​ក្រុម​ហេកឃ័រ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ ប៊ុនធឿន