Samsung នឹង​ចោះ​ប្រហោង​មួយ​លើ​អេក្រង់ Galaxy S10 ទុក​ដាក់​កាមេរ៉ា Selfie

  • 2018-11-15 02:44:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ព្រឹត្តិការណ៍​ Developer Conference កាល​ពី​ពេល​កន្លង​ទៅ​ Samsung បាន​បង្ហាញ​ចេញ​នូវ​អេក្រង់​ Infinity ថ្មី​ចំនួន​ ៤ ប្រភេទ​រួម​មាន​ Infinity-U, Infinity-V, Infinity-O និង New Infinity។ បើ​តាម​​ដំណឹង​បាន​មក​ពី​ Evan Blass ដែល​ជា​ចែក​រំលែក​ដំណឹង​លេច​ធ្លាយ​គួរ​ទុក​ចិត្ត​មួយ​រូប​​ បាន​បង្ហើប​ថា Galaxy S10 នឹង​ប្រើ​រចនាបថ​ Infinity-O។

Evan Blass​ បាន​បញ្ជាក់​ថា​អេក្រង់​​ Infinity-O ​នេះ​​គឺ​ជា​ការ​ចោះ​ប្រហោង​មួយ​លើ​ផ្ទៃ​អេក្រង់​ដើម្បី​បង្កប់​នូវ​កាមេរ៉ា​ថត​ Selfie ដែល​អាច​បន្ថយ​កម្រាស់​​គែម​អេក្រង់​​​ឲ្យ​រឹត​តែ​ស្ដើង​ជាង​មុន។ ប្រភព​ដដែល​នេះ​ក៏​បាន​ពី​ចំណុច​ពិសេស​មួយ​ចំនួន​ទៀត​នឹង​មាន​លើ​​ Galaxy S10 ​ដែល​មាន​ដូច​ជា​ទ្រនាប់​ស្កេន​ម្រាម​ដៃ​ក្រោម​អេក្រង់,​ កាមេរ៉ា​ក្រោយ​បី​គ្រាប់ (ជា​ប្រភេទ​ធម្មតា, ប្រភេទ Wide-Angle និង Telephoto) និង​ប្រើ​ប្រាស់​ One UI រួម​ជា​មួយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android Pie។

រូបតំណាង

ចំណុច​មួយ​ដែល​គេ​មិន​ទាន់​ច្បាស់​ពី​ Galaxy S10 គឺ​ទាក់​ទង​នឹង​​ទីតាំង​នៃ​ប្រហោង​លើ​អេក្រង់ ថា​តើ​នឹង​ស្ថិត​នៅ​ចំ​កណ្ដាល, ផ្នែក​ខាង​ឆ្វេង ឬ​ខាង​ស្ដាំ៕​​​​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម