រដ្ឋមន្ត្រីវ័យក្មេងម៉ាឡេស៊ី ផ្ញើសារ១ដល់យុវជនខ្មែរ អានហើយរំភើបចិត្តគ្រប់គ្នា

  • 2018-11-15 02:43:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋមន្ត្រី​វ័យ​ក្មេង​រូប​សង្ហា​ម៉ាឡេស៊ី លោក Syed Saddiq Abdul Rahman បាន​សរសេរ​សារ​ថ្លែង​អំណរ​គុណ​ដល់​យុវជន​ខ្មែរ​ម្នាក់ ក្រោយ​ទទួល​សំបុត្រ​មួយ​ច្បាប់ និង​កាដូ​ពី​រូប​គេ។

សរសេរ​នៅ​ក្នុង​ផេក Facebook របស់​ខ្លួន រដ្ឋមន្ត្រី​ក្រសួងយុវជន និង​កីឡា​ថ្មី​របស់​ម៉ាឡេស៊ី​រូប​នេះ​ឲ្យ​ដឹង​ថា "ចូល​មក​ក្នុង​ការិយាល័យ​នៅ​ថ្ងៃ​នេះ ស្រាប់​តែ​ឃើញ​ប្រអប់​អាថ៌កំបាំង​មួយ​នៅ​លើ​តុ​របស់​ខ្ញុំ​ដែល​ផ្ញើ​មក​ដោយ​ជនជាតិ​ខ្មែរ​ម្នាក់។ ខ្ញុំ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ក្រោយ​ឃើញ​តុក្កតា​ធ្វើ​ដោយ​ដៃ​មួយ និង​សំបុត្រ​ដ៏​កក់​ក្ដៅ​មួយ​ច្បាប់។ ខ្ញុំ​ប្រហែល​ជា​មិន​ធ្លាប់​ជួប​អ្នក​ទេ ប៉ុន្តែ​ខ្ញុំ​អរគុណ​អ្នក​សម្រាប់​កាដូ​មួយ​នេះ។ ក៏​ដូច​ជា​អរគុណ​ដែល​បាន​ទុក​គណនី Instagram របស់​អ្នក។ ប្រសិន​បើ​ថ្ងៃ​ណា​មួយ​ខ្ញុំ​ទៅ​ទស្សនកិច្ច​ទៅ​កម្ពុជា ខ្ញុំ​នឹង​ទាក់​ទង​ទៅ​អ្នក។ សូម​រក្សា​ភាព​រឹង​មាំ និង​ស្មារតី​ខ្ពស់ ហើយ​សូម​ឲ្យ​យុវជន​អាស៊ាន​បន្ដ​អំពើ​ល្អ​នេះ​ទៀត។”

នៅ​ក្នុង​សំបុត្រ​ដែល​ផ្ញើ​ដោយ​យុវតី​ខ្មែរ​ម្នាក់​ឈ្មោះ ប្រាក់ មុន្នីរតន៍ បង្កប់​ខ្លឹម​សារ​អរគុណ​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​ចំពោះ​ការ​ដែល​លោក​ជំរុញ​ទឹក​ចិត្ត និង​ផ្ដល់​ដំបូន្មាន​ល្អ​ៗ​សម្រាប់​យុវជន​អាស៊ាន​តាម​រយៈ​បណ្ដាញ​សង្គម ហើយ​នាង​បាន​ហៅ​លោក​ថា​ជា Idol របស់​ខ្លួន​ទៀត​ផង៕

(សំបុត្រផ្ញើដោយយុវតីខ្មែរ)

ចុចអាន ៖

ប្រភព៖ facebook   ប្រែសម្រួល ៖ រ័ត្ន