ឈរជើងជាង ២៥ឆ្នាំ Jotun នៅ​តែ​រក្សា​សម្រស់​អគារ​ល្បីៗបាន​យូរហើយ​ទាន់សម័យ

  • 2018-11-15 03:29:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាង ២៥​ឆ្នាំ​ហើយ ដែល Jotun គឺជា​ម៉ាក​ដែល​ពេញ​និយម​សម្រាប់​ស្ថាបត្យ​ករ និង​អ្នក​រចនា​ដែល​ស្វែង​រក​ថ្នាំលាប​ដែល​អាច​ផ្តល់​នូ​វ​គុណភាព​ពណ៌ ដែល​អាច​ធន់​បាន​ជាមួយ​គ្រប់​អាកាសធាតុ​។ គុណភាព​របស់​ថ្នាំលាប Jotun បាន​ធ្វើឱ្យ​វា​ក្លាយជា​ជ​ម្រើ​ស​នៃ​ផលិតផល​សម្រាប់​សកល​លោក​លោក​ចាប់តាំងពី​អគារ Eiffel Tower រហូតដល់​អគារ Burj Khalifa ឬ​កន្លែង​ណា​ដែល​ត្រូវការ​រក្សា​ផ្នែក​ខាងក្រៅឱ្យ​ស្រស់ស្អាត​។

Jotashield បាន​ចេញ​លក់​ក្នុង​អាស៊ីអាគ្នេយ៍​ជាង ២៥​ឆ្នាំ​មកហើយ និង​ទទួលបាន​កេរ្តិ៍​ឈ្មោះ​ល្អ​ក្នុងការ ផ្តល់​នូ​វ​ផលិតផល​ដែល​មាន​គុណភាព​។ ឆ្នាំ ២០១២ Jotashield បាន​សម្ភោ​ធ​ម្តង​ទៀត​ជាមួយនឹង​គំ​និ​ត​តែ មួយ​គត់​ដើម្បី​ផ្តល់​នូ​វ​គុណភាព​ពណ៌ និង​បាន​បង្ហាញថា​ជា​ជោគ​ជ័យ​ដ៏​អស្ចារ្យ​ជាមួយនឹង​ការ​លក់​អស់ ជាង ៥០​លាន​លីត្រ​ដែល​ធ្វើឱ្យ​វា​ក្លាយជា​ថ្នាំលាប​ដែល​លក់ដាច់​ជាងគេ​របស់ Jotun ដល់​បច្ចុប្បន្ន​។​

ម្ចាស់ផ្ទះ​អាច​រីករាយ នឹង​ប្រសិទ្ធភាព​នៃ Jotashield ដើម្បី​ការពារ​ទ្រ​ព្យ​សម្បត្តិ​របស់​ពួកគេ ពី​អាកាសធាតុ​ធម្មជាតិ និង​រក្សា​ផ្ទះ​របស់​ពួកគេ​ឱ្យនៅតែ​ស្រស់ស្អាត​បានយូរ​ជាមួយ​នឹង​ការ​សម្ភោ​ធ Jotashield AntiFade Colours ថ្មី​ដោយ Jotun។​

បង្កើន​ភាព​ធន់​ដើម្បី​វិស្វករ​ ឆ្នាំ​នេះ អ្នក​ជំនាញ​របស់​ថ្នាំលាប Jotun បាន​បញ្ចេញ​នូ​វ​ផលិតផល Jotashield AntiFade Colours ដែល​បាន​កែប្រែ​ថ្មី ដែល​រចនា​ឡើង​ដើម្បី​ផ្តល់​ពណ៌​យូរអង្វែង​ដល់ផ្ទះ និង​អគារ​នៅ​ជុំវិញ​ពិ​ភព​លោក​។

រូប​ម​ន្ត​ថ្មី​ដើម្បី​បញ្ជាក់ថា​គុណភាព​របស់​វា​កាន់តែ​ប្រសើរ​ជាង​មុន Jotashield AntiFade Colours ផ្តល់​នូ​វ​បច្ចេកវិទ្យា Jotun Pigment Technology ដើម្បី​ផ្តល់​នូ​វ​:​

  • ពណ៌​ជាប់​បាន​យូរ​ជាង​មុន - មេ​ពណ៌​គុណភាព​ខ្ពស់​ដើម្បី​ធានា​ថា​ពណ៌​ស្រស់ស្អាត​រយៈពេល​យ៉ាង​តិច ៨​ឆ្នាំ​

  • ការពារ​កាំរស្មី UV ខ្ពស់ - អាច​ទ​ប់ទ​ល់នឹងការ​ធ្វើតេស្ត QUV ដែល​ត្រូវបាន​ព​ន្លឿ​ន​អោយ​ដូចនឹង​ធម្មជាតិ បាន​រហូតដល់ ៣ ០០០ ម៉ោង​

  • ការពារ​ស្នាម​ដាម​ទឹក - ផ្ទៃ​រលោង ស្អាត ដោយ​គ្មាន​ស្នាម​រ​លក​

  • គ្រប់​គ្រង​សីតុណ្ហភាព - ផ្ទៃ​ជញ្ជាំង​ធ្វើ​ចំណាំងផ្លាត​ជាមួយនឹង​ព​ន្លឺ​ព្រះអាទិត្យ ការពារ​ការកើនឡើង កម្តៅ​ក្នុងផ្ទះ​

លក្ខណៈសម្បត្តិ​នីមួយៗ​ខាងលើ​ត្រូវ​បាន​សាកល្បង​ និង​ត្រូវបាន​បញ្ជាក់​ដោយ​ស្ថាប័ន​ខាងក្រៅ​ស្របតាម​ស្តង់ដារ​អន្តរជាតិ​។ ការ​ធ្វើតេស្ត​យ៉ាង​ហ្មត់ចត់ និង​ដោយ​ឯករាជ្យ​ដើម្បី​ធានា​ថា​ពណ៌​របស់​វា​មាន​ភាព​ធន់​បើ​ទោះជា​ប៉ះពាល់​នឹង​ព​ន្លឺ​ព្រះអាទិត្យ ទឹក សីតុណ្ហភាព ភាពកខ្វក់ ស្លែ និង​ផ្សិត​ក៏ដោយ​។ Jotashield មិន​ត្រឹមតែ​ក្លាយទៅជា​ផលិតផល​នាំមុខ​លើ​ទីផ្សារ​ដោយសារ​ភាពជឿជាក់ និង​អាយុ​វែង​របស់​វា​ទេ​ ប៉ុន្តែ​វា​ក៏​ដោយសារតែ​ជ​ម្រើ​ស​នៃ​ពណ៌​ផងដែរ​។​

សម្រាប់​ពណ៌​មាន​បន្ថែម​អំពី Jotashield AntiFade Colours សូម​ទំនាក់ទំនង​មកកាន់ អ៊ឹង មួយ​សៀម ទូរ​សព្ទ​លេខ 098 636 866 ឬ អ៊ីម៉ែល mouysiem.oeng@jotun.com ៕

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទថ្មី