មិន​សូវ​មាន​បទ​ថ្មី​ចេញ​មែន តែ​​ជីវិត​ឯក​ជន​ ឈិត សុវណ្ណ​បញ្ញា ​ហ៊ឺហាមិន​ចាញ់​តារា​កំ​ពូល​ៗទេ

  • 2018-11-15 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្វី​បើ​បទ​ចម្រៀង​របស់​ កញ្ញា ឈិត សុវណ្ណ​បញ្ញា ​មិន​សូវ​មាន​លើ​ទី​ផ្សារ ​និង​មិន​ទាន់​អាច​ឆក់​យក​ដួង​ចិត្ត​មិត្ត​យុវវ័យ​​ឲ្យ​ផ្ទុះ​បាន​នៅ​ឡើយ ​តែ​បើ​មើ​ល​ពី​ជីវិត​ឯកជន​​ប្រចាំ​ថ្ងៃ​ របស់​តារា​ស្រី​រូប​នេះ​វិញ ​ពិត​ជា​ហ៊ឺ​ហារ គួរ​ឲ្យ​ភ្ញាក់​ផ្អើល។

​​ម្ចាស់​បទ "​កន្លែង​ដើម​ តែ​មិន​ដូច​ដើម" ​តែង​បង្ហាញ​ភាព​សប្បាយ​រីករាយ ​ដើរ​លេង​កម្សាន្ត​​ក្រៅ​ប្រទេស​ញឹក​ញាប់ មិន​ថា​ឱកាស​បុណ្យ​ទាន​ ឬ វិស្សមកាល​នោះ​ទេ។ ​ប្រទេស​ក្នុង​តំបន់​ប៉ែក​អឺរ៉ុប ដូច​ជា​ អូ​ស្រ្តា​លី ​បារាំង ​អង់គ្លេស អាមេរិក ក្រិក​ ជា​ដើម ​និង​តំបន់​អាស៊ី​ដូច​ជា ​ថៃ សឹង្ហបុរី ហុង​កុង រួម​ទាំង​ប្រទេស​ជា​ច្រើន តែងចេញ​ទៅ​ដើរ​លម្ហែ ។ សូម្បី​តែ​ដំណើរ​កម្សាន្ត​ក្នុង​ប្រទេស​វិញ ​ក៏​តារា​វ័យ​៣២​ឆ្នាំ ​ឧស្សាហ៍​ដើរ​លេង​ មិន​ចាញ់​គ្នា​ប៉ុន្មាន​ដែរ។

​ក្រៅ​ពី​នេះ ​ស្រី​ស្អាត​​ក្នុង​ផលិត​កម្ម​ថោន ​តែង​បង្ហាញ​ភាព​ស៊ី​វី​ល័យ នឹងរបស់ Brand ​ល្បី​ៗ​ថ្លៃ ​រួម​ទាំង​​គ្រឿង​អលង្ការ​មាន​តម្លៃ​ទៀត​ផង។ ​ជាក់​ស្ដែង​ថ្មី​ៗ​នេះ ​ក្នុង​ពិធី​ជប់​លៀង​មួយ ​សុវណ្ណ​បញ្ញា ​ធ្វើ​ឲ្យ​អ្នក​សិល្បៈ​បើក​ភ្នែក​ធំ​ៗ​ ពេល​ឃើញ​ឈុត​គ្រឿង​អលង្ការ​ពាក់​ពេញ​ខ្លួន ចាំង​ភ្នែក​ព្រាក​ៗ​​តែ​ម្ដង។

​​​បើ​​មើល​លើ​សម្ភារៈ​និយម​វិញ ​តារា​ប្រឡូក​សិល្បៈ​​មិន​តិច​ជាង​១០​ឆ្នាំ​មក​នេះ ​មិន​អន់​ជាង​តារា​លំដាប់​កំពូល​ៗ​​ឡើយ។ ​ទាំង​មាន​ផ្ទះ​ធំ​ទ្រនំ​ខ្ពស់ និង​ជា​តារា​ស្រី​ដែល​ធ្លាប់​ជិះ​​រថយន្ត​សេរ៊ី​ទំនើប​ខ្ពស់​ៗ​ដូច​ជា Rang Rover , Land Cruiser ​ហើយ​ថ្មី​ៗ តារា​ស្រី​កើត​ក្នុង​ទី​ក្រុង​ភ្នំពេញ ​ជិះ​​រថយន្ត Lexus RX 200T ​តម្លៃ​ជាង​៦​ម៉ឺន​ដុល្លារ ​ថែម​ទៀត៕

អត្ថបទ៖ លឹម សុនា