ទោះគ្មានគូកុំឲ្យតែឈឺ! សម្ពាធទាបខ្លាំងពីចិន ធ្វើឲ្យកម្ពុជាធ្លាក់ភ្លៀងស្ទើរទូទាំងប្រទេស

  • 2018-11-15 03:39:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បាន​តាម​ដាន​លើ​ស្ថាន​ភាព​អាកាស​ធាតុ​រួច​មក​ ឃើញ​ថា ​ ឥទ្ធិពល​របស់​សម្ពាធ​ទាប​ នឹង​ធ្វើឲ្យ​ព្រះ​រាជាណាចក្រ​កម្ពុជា ​មាន​ភ្លៀង​ធ្លាក់​ចាប់​ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី ១៩ ខែ​វិច្ឆិកា ​ឆ្នាំ ២០១៨ ដោយសារ​ជ្រលង​សម្ពាធ​ខ្ពស់​ខ្សោយ​ បាន​ និង​កំពុង​បន្ត​​គ្រប​ដណ្ដប់​លើ​ជ្រោយ​ឥណ្ឌូចិន​។

តាម​ការ​ព្យាករណ៍​ បញ្ជាក់​ថា​​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ មាន​កើត​ឡើង​នូវ​សម្ពាធ​ទាប​មួយ ដែល​សម្ពាធ​នេះ​នឹង​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​វៀតណាម​ភាគ​ខាង​ត្បូង​។ ទន្ទឹម​នឹង​នេះ​ ជ្រលង​សម្ពាធ​ទាប​ក៏បាន​ និង​កំពុង​គ្រប​ដណ្ដប់​លើ​ភាគ​ខាង​ត្បូង​ប្រទេស​កម្ពុជា​ផង​ដែរ។ ​ក្នុង​នោះ​រាជធានី និង​ខេត្ត​ដែល​រង​ឥទ្ធិពល​មាន​ដូច​ជា រាជធានី​ភ្នំពេញ​ ខេត្ត​ត្បូង​ឃ្មុំ​ កំពង់ចាម​ ព្រៃវែង​ ស្វាយរៀង​ កណ្ដាល​ កំពង់ស្ពឺ​ តាកែវ និង​បណ្ដាល​ខេត្ត​នៅ​តំបន់​មាត់​សមុទ្រ។​

អត្ថបទ៖ ស៊ិន សាវ៉េត