តោះ! រៀនមើលស្រាក្រហមល្អតាមការណែនាំរបស់អ្នកជំនាញផលិតស្រាល្បីពីបារាំង

  • 2018-11-15 03:53:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ប្រទេស​បារាំ​ង​មាន​ ៤តំបន់​ដែល​​ល្បី​ដាច់​គេ​ថា​ដាំ​ទំពាំង​បាយ​ជូ​ល្អ​បំផុត​សម្រាប់​យក​មក​ផលិត​ស្រា​ក្រហម​ដែល​មាន​រសជាតិ​ឆ្ងាញ់​គ្មានអ្វី​ផ្ទឹម ហើយ​រាល់​ស្រា​ល្បី​លំដាប់​ពិភពលោក​ទាំងអស់​សុទ្ធ​សឹង​តែ​ត្រូវ​បាន​​ផលិត​ចេញ​ពី​ទំពាំងបាយ​ជូ​គុណភាព​ខ្ពស់​នៅ​តំបន់​ទាំង​បួននោះ គឺ Burgundy, Bordeux, Rhone និង​ Provence។ នេះ​បើ​តា​ម​ការ​ឲ្យដឹង​ពី អ្នក​ជំនាញ​បិទ​ស្រា​ជនជាតិ​បារាំង​ដ៏​ល្បី​ឈ្មោះ​លោក  Sebastien Long ក្នុង​ឱកាស​សម្ពោធ​ជា​ផ្លូវ​ការ​នូវ​វត្តមាន​របស់​ម៉ាក​ស្រា​ក្រហម  The Maison De Grand  របស់លោក​​នៅ​កម្ពុជា​កាល​ពី​ម្សិលមិញ​នេះ​នៅ​ភោជនីយដ្ឋាន​ Stonegrill។

ដើម្បី​ផលិត​បាន​ស្រាក្រហម ឬ​ស្រា​ទំពាំងបាយ​ជូ​ដ៏​ល្អ​មួយ​ វា​អាស្រ័យ​លើ​គុណភាព​ទំពាំងបាយ​តាម​តំបន់​ និង​របៀប​ផលិត ដែល​ទាមទារ​បច្ចេកទេស​ខ្ពស់​ និង​បទពិសោធន៍​ ដូចជា​ ​របៀប​កៀប​ទំពាំង​បាយ​ជូ​យក​ទឹក របៀប​ច្រក​ចូល​ដប និង​រក្សា​ទុក​ជាដើម។ លោក​បញ្ជាក់​បន្ថែម។ ​

លោក  Sebastien Long អ្នកផលិតស្រាក្រហមបារាំងល្បីឈ្មោះ ម្ចាស់ពាន «Young Wine Tasters» ប្រចាំ​ឆ្នាំ២០០៤ ក្នុង​ការប្រកួត​នៅ​បារីស Salon International De L'Agriculture

កើត​ក្នុង​ត្រកូល​អ្នក​បិទ​ស្រា​ជា​ច្រើន​ជំនាន់​ និង​មាន​ចំការ​ទំពាំង​បាយ​ជូ​ផ្ទាល់ខ្លួន​ក្នុង​តំបន់ RHONE Valley នៃ​ប្រទេស​បារាំង​ លោក Sebastien Long បាន​ដុស​ខាត់​ជំនាញ​បិត​ស្រា​ទំពាំង​បាយ​ជូ​នេះ និង​ធ្វើ​ដំណើរ​ទៅ California  និង Australia ដើម្បី​ស្វែង​យល់​បន្ថែម​ពី​របៀប​ផលិត​ស្រា​ពី​តំបន់​ខុស​ៗគ្នា។   ចុង​ក្រោយ​លោក​បាន​ជោគជ័យ​​​​ច្នៃ​បង្កើត​បាន​រូបមន្ត​បិត​ស្រា​ថ្មី​មួយ ដែល​លោក​ឲ្យ​ឈ្មោះ​ថា “New World”  ហើយ​បាន​ប្រើ​ប្រាប់​បច្ចេកទេស​នេះ​ផលិត​ស្រា​ម៉ាកថ្មី​ Maison De Grand( https://www.maisondegrandesprit.com/) ចេញ​លក់​ជា​ផ្លូវការ​នៅ​ពាក់​កណ្តាល​ឆ្នាំ ២០១៧ ក្រោយ​ដំបូល​របស់​ក្រុមហ៊ុន​លំដាប់​ពិភពលោក​​ [TWE Globe]( https://www.tweglobal.com/)។​   ដោយ​ភាព​ល្បី​ល្បាញ​របស់​លោក​ Sebastien Long ក្នុង​វិស័យ​ផលិត​ស្រា​ទំពាំង​បាយ​ជូ និង​ គុណភាព​ខ្ពស់​របស់​ស្រា​​ផង​នោះ ធ្វើ​ឲ្យ [Maison De Grand]( https://www.maisondegrandesprit.com/) មាន​ឈ្មោះ​បោះ​សម្លេង​យ៉ាង​ឆាប់រហ័ស​ជុំវិញ​ពិភពលោក ។

តោះ ! មើល​ពី​ការ​លម្អិត​របស់​លោក Sebastien Long​ ពី​តំបន់​ល្បី​ផលិត​ស្រា​ទំពាំង​បាយជូ​ល្អបំផុត​នៅ​ បារាំង​ទាំង ៤ ដូច​ខាង​ក្រោម​៖

១. តំបន់​ BORDEUX

ម្ចាស់​ពាន «Young Wine Tasters» ប្រចាំ​ឆ្នាំ២០០៤ ក្នុង​ការប្រកួត​នៅ​បារីស Salon International De L'Agriculture រូប​នេះ​ក៏​បាន​បង្ហើប​​ដែល​ថា ក្នុង​ចំណោម​តំបន់​ទាំង​បួន​នេះ Bordeux ជា​តំបន់​មួយ​ដែល​ត្រូវ​បាន​ពិភពលោក​ទទួល​ស្គាល់​ថា​មាន​ទំពាំង​បាយ​ជូ​ល្អ​ជាង​គេ ​អាច​ផលិត​ចេញ​ស្រា​ទំពាំង​ជូ​​រសជាតិ​ឆ្ងាញ់​បំផុត។ ហើយ The Maison De Grand ដែល​ផលិត​ចេញ​ពី​​រូបមន្ត​របស់​លោក Sebastien Long​ ក៏​បាន​បង្កើត​ស្រា​ទំពាំង​បាយ​ជូ​ក្រហម ៤ប្រ​ភេទ​ចេញពី តំបន់​មួយ​នេះ​ដែរ។​

២. តំបន់​ RHONE

តំបន់​ RHONE ក៏​ជា​ប្រភព​ផលិត​ស្រា​ទំពាំង​បាយ​ជូរ​ឆ្ងាញ់​​​ល្បី​មួយ​​ដែរ​នៅ​បារាំង។ ​ទំពាំង​បាយ​ជូ​តំបន់​នេះ​មាន​រសជាតិ​បែប​ហិរ ហើយ​ត្រូវ​ប្រមូល​ផល​ដោយដៃ ដូចជា Grenache, Syrah  និង Mouverdre  ​យក​មក​ប្រើ​សម្រាប់​ផលិត​ប្រភេទ​ស្រា​ក្រហម​ម៉ាក The Maison De  Grand ​Esprit Chateuneuf-Du-Pape ដែល​ពោរ​ពេញ​ដោយ​ផ្លែ​ Jammyខ្មៅ ​ ​ ​ផ្លែឈើ​ក្រហម, គ្រឿងទេស​ និង​ក្លិន​ឈើ​សែន​កាន់​តែ​ឈ្ងុយ​ឆ្ងាញ់។ កាន់តែពិសេស​នោះដើម្បីផលិតស្រានេះ​ លោក​បានសម្រិត​សម្រាំង​យក​តែ​ទំពាំងបាយជូគុណភាពល្អបំផុត និង​ផលិតតែ ១ម៉ឺន​ដប​ប៉ុណ្ណោះក្នុង​១ឆ្នាំ។​

The Maison De  Grand ​Esprit Chateuneuf-Du-Pape

៣. តំបន់ PROVENCE

ស្ថានភាព​ដី​តំបន់ Rivera នៃ​​ Provence ​មាន​ភាព​​​​អំណោយ​ផល​សម្រាប់​ការ​ផលិត​ស្រា​ប្រភេទ Roséតួយ៉ាង L’ Etre Magique  Cotes De Proven Rose ​ដែល​បិទ​ដោយ​ប្រើ​​ក្រូច​ក្រៀម​ ស្ត្រូបឺរី និង​ក្រីម មាន​រសជាតិ​ស្រទាន់​ពិសេស​ប្លែក​គេ​នោះ ទទួលបាន​ពិន្ទុ ដល់ទៅ ៩១ពិន្ទុពីអ្នកជំនាញដាក់​ពិន្ទុ​ស្រា​ពិភពលោក James Suckling ។

L’ Etre Magique  Cotes De Proven Rose

៤.តំបន់ BURGUNDY (BOURGOGNE)

BURGUNDY គឺ​​ជា​ស្រុក​កំណើត​​​​​ទំពាំង​បាយ​ជូ Pinot Noir ដែល​​ត្រូវ​បាន​ពិភពលោក​​ទទួល​ស្គាល់​ថា​មាន​ពិត​ជា​គុណភាព​ខ្ពស់ និង​មាន​​​រសជាតិ​សម្បូរ​បែប ​សម្រាប់​យក​មក​ផលិត​ស្រា​ទំពាំង​បាយ​ជូ​ល្បី​ៗ​ជា​ច្រើន។ ទាំងនេះ​មាន​ដែល​មាន​ក្នុង​ស្រា​ទំពាំង​បាយ​ជូ The Maison De Grand Esprit Bourogne និង Santenay Premier Cru។

ផលិត​ចេញ​ពី​ទំពាំង​បាយជូ​តំបន់​នេះ​ដូច​គ្នា ស្រា Sparkling ដែល​មាន​រសជាតិ​ផ្លែ​ប៉ោ​ម​ទុំ​ និង​ផ្លែ​ឈើ​ស្រស់​ ត្រូវ​បាន​គេ​និយម​ញុំា​ជា​មួយ​អាហារ​សម្រន់ (Appetizer) ដើម្បី​ទទួល​បាន​អារម្មណ៍​ស្រស់​ស្រាយ​នោះ ក៏​ល្បី​ឈ្មោះ​ណាស់​ដែរ​​ ដូចជា​ L’ETRE MAGIQUE CREMANT DE BOURGOGNE NV BRUT  ដែល​ទទួល​ ៩០ពិន្ទុ​។

បច្ចុប្បន្ន​ស្រា​ទំពាំង​បាយ​ជូ​​ Maison De Grand មាន​លក់​ជា​ផ្លូវការ​នៅ​កម្ពុជា​ ក្រោម​ការ​ចែក​ចាយ​របស់​ក្រុមហ៊ុន Chhiv Timex Group

ឆ្លើយ​តប​នឹង​សំនួរ​ថា​ញ៉ាំ​ស្រា​ក្រហម​ល្អ ឬ​ប៉ះ​ពាល់​សុខភាព​នោះ អ្នក​ជំនាញ​បិទស្រា​ខាង​លើ​បញ្ជាក់​ថា ប្រសិន​បើ​ញ៉ាំ​បន្តិច​បន្តួច ១ថ្ងៃ ១កែវ ឬ ២កែវ តាម​ពិត​ទៅ​វា​មាន​គុណប្រយោជន៍​ជួយ​សុខភាព​ទៅ​វិញ​ទេ ព្រោះ​ស្រា​ក្រហម​ទាំងអស់​របស់​លោក​ផលិត​ចេញ​ពី​ផ្លែ​ទំពាំងបាយ​ជូ​ធម្មជាតិ និង​មាន​កម្រិត​ជាតិ​អាកុល​ប្រមាណ ១០ ទៅ ១៥ភាគ​រយ​ប៉ុណ្ណោះ៕

អត្ថបទ​៖ ដេត លីដា

អត្ថបទថ្មី