ភ្ញាក់ផ្អើលគ្រប់គ្នា ពេលរដ្ឋមន្ដ្រីសន្តិសុខអ៊ីនធឺណិតជប៉ុន សារភាពថាមិនដែលប្រើកុំព្យូទ័រ

  • 2018-11-15 07:27:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋមន្ត្រី​ផ្នែក​សន្តិសុខ​អ៊ីនធឺណិត​ជប៉ុន បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដោយ​សារ​ភាព​ថា​មិន​ដែល​ប្រើ​ប្រាស់​កុំព្យូទ័រ​ឡើយ​ក្នុង​ជីវិត​ការងារ ហើយ​មិន​ស្គាល់​សូម្បី​មុខងារ​របស់ USB Drive។

លោក Yoshitaka Sakurada

លោក Yoshitaka Sakurada អាយុ​៦៨ឆ្នាំ គឺ​ជា​អនុប្រធាន​ការិយាល័យ​យុទ្ធសាស្ត្រ​សន្តិសុខ​អ៊ីនធឺណិត​របស់​រដ្ឋាភិបាល​ជប៉ុន និង​ជា​រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ផ្នែក​កីឡា​អូឡាំពិក និង​ប៉ារ៉ាឡាំពិក ដែល​ទីក្រុង​តូក្យូ​នឹង​ធ្វើ​ម្ចាស់​ផ្ទះ​នៅ​ឆ្នាំ ២០២០ ខាង​មុខ​នេះ។

កាល​ពី​ថ្ងៃ​ពុធ ទី១៤ វិច្ឆិកា ២០១៨ ម្សិលមិញ​នេះ លោក Sakurada បាន​សារភាព​នៅ​ក្នុង​សភា​ថា លោក​មិន​ធ្លាប់​ប្រើ​កុំព្យូទ័រ​ឡើយ។ «តាំង​ពី​អាយុ ២៥ឆ្នាំ​មក ខ្ញុំ​បាន​ប្រើ​បុគ្គលិក និង​លេខាធិការ​របស់​ខ្ញុំ ដូច្នេះ​ខ្ញុំ​មិន​ប្រើ​កុំព្យូទ័រ​ខ្លួន​ឯង​ទេ»។ នេះ​បើ​តាម​សម្ដី​លោក Sakurada។

យ៉ាងណាមិញ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​នៅ​ប្រទេស​ជប៉ុន បាន​បញ្ចេញមតិ​បែប​លេង​សើច​ថា «ប្រសិនបើ Hacker ចង់​លួច​ព័ត៌មាន​ពី​លោក Sakurada ច្បាស់​ជា​មិន​បាន​ផល​ឡើយ»៕

ចុច​អាន៖

ប្រភព៖ Bangkokpost   ប្រែ​សម្រួល៖ សេង ឡុង